ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តា​លរំលឹ​កឡើងវិញ ស្តីពីនី​តិវិធី​នៃកា​រចុះប​ញ្ជីអត្រា​នុកូលដ្ឋាន

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តា​លរំលឹ​កឡើងវិញ ស្តីពីនី​តិវិធី​នៃកា​រចុះប​ញ្ជីអត្រា​នុកូលដ្ឋាន

ខេត្តកណ្ដាល៖ចាប់​តាំងពី​ឆ្នាំ២០០២ ​ការងារអ​ត្រានុកូ​លដ្ឋាន ត្រូវបា​នដា​ក់ឲ្យ​ដំ​ណើរ​ការអនុ​វត្តតាម​​គំរូថ្មីទូ​ទាំងប្រ​ទេសពេល​នេះ​ខេត្តក​ណ្តាល ក៏​ដូចជា​រាជធានី ខេត្តដទៃ ទៀត​ដែរក្រសួង​មហាផ្ទៃ បាន​បណ្តុះបណ្តាលពីរ​បៀបក​ត់ត្រា​ការ​ងារអត្រានុកូលដ្ឋានដ​ល់មន្រ្តីអត្រា​នុកូលដ្ឋាន​ឃុំ សង្កាត់ និង​ស្មៀនឃុំ សង្កាត់ ដើម្បីឲ្យ​អនុវត្តការចុះបញ្ជីអត្រានុ​កូលដ្ឋានបាន​ ត្រឹមត្រូវទៅតាមច្បាប់ និងលិ​ខិតបទដ្ឋាន​ដែលមា​នជាធរមាន ។ក្នុងឆ្នាំ២០​០៤ រាជរដ្ឋាភិ​បាល បានបើ​កយុទ្ធ​នាការចុះ​បញ្ជីអត្រា​នុកូល​ដ្ឋាន​ដល់ប្រជាព​លរដ្ឋឲ្យបានគ្រប់​គ្នា ដូច្នេះដើម្បីឲ្យមន្ត្រី អ​ត្រានុកូលដ្ឋានអនុវត្ត បានត្រឹ​មត្រូវទៅតា​មនីតិ​វិធី គណៈ​កម្មាធិ​ការគាំទ្រឃុំ​ សង្កាត់ បាន​បណ្តុះ បណ្ដាលដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងក្រុមការងា​រចុះបញ្ជីអត្រានុកូល​ដ្ឋាន ចល័​តក្នុងខេត្តកណ្ដាល​ផងដែរការលើ​កឡើង​របស់លោ​ក ឌឹម បូរ៉ា ​អភិបាលរ​ងខេត្តកណ្ដាល បែបនេះក្នុងពិធីបើកវគ្គបណ្តុះ​បណ្តា​លរំ​លឹកឡើងវិញ ស្តីពីនីតិវិ​ធីនៃការចុះ​បញ្ជីអត្រានុកូល​ដ្ឋាន ជូនដល់​រដ្ឋបាល​ក្រុង ​ស្រុក រដ្ឋបាល​ឃុំសង្កាត់​ នៅ​សាលាខេត្តក​ណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អភិបាលរងខេត្តកណ្ដាល បន្តថា៖ ដោយមានការវិវត្តថ្មីៗ នៃក្របខណ្ឌច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តពា​ក់ព័ន្ធនានា ជាពិសេស ក្រមរដ្ឋប្បវេណី នៅចុងឆ្នាំ២០១២ ក្រសួងមហាផ្ទៃ បានធ្វើការ បណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានដល់ខេត្តគោលដៅ ក្នុងនោះក៏មានខេត្តកណ្ដាលផងដែរ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រខេត្តត្រូវបានចាត់ទុកជាខេត្តគោលដៅ ដើម្បីជ្រើសរើស ក្នុងការ​ដាក់ឲ្យអនុវត្តសៀវភៅ ស្រង់ស្ថិតិកំ​ណើត អាពាហ៍ពិពាហ៍ និង មរណភាព របស់មេភូមិ ហើយ​មេភូមិ មេឃុំ ស្មៀន និងមន្ត្រីថ្នាក់ស្រុក សុទ្ធតែត្រូវបានបណ្តុះ​បណ្តាលពីរបៀ​បប្រើប្រា​ស់សៀវភៅ​នេះម្ដងរួច​មកហើយ ប៉ុន្តែក៏​មិនអាចបំពេ​ញចន្លោះ​ខ្វះខាតក្នុងកិច្ចការ អត្រានុកូល​ដ្ឋានបានដែរ ​ដោយ​សារមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មានកា​រផ្លាស់ប្តូរទីក​ន្លែងបំពេញការងារ

លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលផ្តល់​នូវឯក​សារគតិយុត្តជូនប្រជាពលរដ្ឋទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព ឯកសា​រគតិយុត្ត​នេះ គឺជាភស្តុតាង​ដ៏មានតម្លៃបំផុត​ក្នុងជី​វិតរបស់មនុស្សម្នាក់ៗ សម្រាប់​បញ្ជាក់ពី​អត្តសញ្ញាណ និងស្ថានភាពស៊ី​វិលរបស់ប្រជាពលរដ្ឋម្នាកៗ ក្នុងសង្គម និងគ្រួសាររបស់ខ្លួន ឯក​សារអត្រានុកូល​ដ្ឋាននេះគឺបានរួមចំ​ណែ​កក្នុងកា​រការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វ​កិច្ចនានា​របស់ប្រជាពល​រដ្ឋនៅក្នុងសង្គម ដូចជាសំបុត្រកំណើត ជាឯកសា​រគតិយុត្តិគ្រឹះ​សម្រាប់​ទារក​ម្នាក់ៗ ដែលកើត​មកភ្លាម ទទួលបាន​ឈ្មោះមួ​យ និង​សញ្ជាតិមួយពីកំ​ណើត ព្រមទាំង​ទទួលបា​ននូវ​សិទ្ធិ និងការគាំ​ពារនានា​ពីសង្គម ចំ​ណែកសំ​បុត្រអាពា​ហ៍ពិពាហ៍ ជាឯកសា​រដែល​បញ្ជាក់​ពីទំនាក់ទំ​នងរ​វាងប្ដីប្រពន្ធដែ​លច្បាប់​បានទទួល​ស្គាល់​ជាផ្លូវកា​រផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !