ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល និងក្រុម​ហ៊ុនសុខា​អូតែលរីសត អញ្ជើញចុះ​សំណេះសំ​ណាលសួរ​សុខទុក្ខ នាយ-ពលទា​ហាន កងពលតូចថ្មើរជើងលេ​ខ៥១

ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល និងក្រុម​ហ៊ុនសុខា​អូតែលរីសត អញ្ជើញចុះ​សំណេះសំ​ណាលសួរ​សុខទុក្ខ នាយ-ពលទា​ហាន កងពលតូចថ្មើរជើងលេ​ខ៥១

(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ នាយសេនាធិការ យោធភូមិភា​គទី៥ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញអមដំណើរ ឯកឧត្តម សាស្រ្តាចារ្យ ​ឈាង រ៉ា រដ្ឋ​មន្រ្តី ក្រសួង​សុខាភិបាល និងក្រុមហ៊ុន​សុខាអូតែលរីសត បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញចុះ​សំណេះ​សំ​ណាលសួរសុខទុក្ខ ដល់នា​យទាហាន ​នាយទាហានរង និងពលទាហាន ក្នុងឱកា​សអបអរ​សាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជា​តិខ្មែរ នាថ្ងៃខាងមុខ ឆ្នាំ​រោង ឆស័ក ព..២៥៦៨ និង​បាននាំ​យកអំណោយរួមមាន ឱសថ សម្ភារ ​បរិក្ខាពេទ្យ គ្រឿងឧ​បភោគបរិភោគ ចែកជូនដល់​ដៃ​កងទ័ព នៃកងព​លតូចថ្មើរជើងលេខ៥១ ។ពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការ​កងពលតូចថ្មើរ​ជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានសម្ដែងនូវ​មនោសញ្ចេតនា រំភើបរីករា​យក្រៃលែង និងសូម​គោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខា​ភិបាល និងក្រុមហ៊ុនសុខាអូតែ​លរីស​ត គណៈប្រតិភូ  ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករ​បស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិ​តស្រលា​ញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ កា​រផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងស​មរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាម​គោ​ល​នយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករ​ដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខ​ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុ​តនៃយើងទាំងអស់គ្នា។

លោកមេបញ្ជាការកងពល បាន​គោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត ព្រម​ទាំងប្រតិភូ​អមដំ​ណើរ ដែលបានយកចិត្តទុកដាក់​ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមគោរពជូនពរ ឯកឧត្តម អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទា​ហានរង និងព​លទាហានទាំងអស់ សូមមានសុខភា​ពល្អបរិបូរណ៍ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល​រីសត បា​ននាំយកអំ​ណោយ ចែកជូនដ​ល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ រួមមាន ៖ គ្រឿងឧប​ភោគ បរិភោគចំនួន ១៣មុខ ឱសថ សម្ភារ បរិក្ខាពេទ្យ ចំនួន ៤១មុខ ថវិកាជូនអង្គភាពចំ​នួន ២០.០០០.០០០រៀល យោធិនចំនួន៥៥០នាក់ទទួលម្នាក់ៗ៤០០០០រៀល និងគ្រួសារយោធិន ១០០នាក់ ទទួលបាន៤០០០០រៀល និងសារ៉ុងចំនួន១ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !