ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»  

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»  

ភ្នំពេញ៖ ឯកឧត្ដម អ៊ិ​ត ដារ៉ា អនុរដ្ឋ​លេខាធិ​ការ និ​ងជាអ​នុប្រធា​ន​ប្រចាំការ​នៃគណៈ​កម្មាធិកា​រប្រយុ​ទ្ធ​នឹង​ជំងឺអេដ​ស៍ នៃរដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន អញ្ជើញជាអធិបតីក្នុង​សិក្ខាសាលាផ្សព្វ​ផ្សាយ​ស្តីពី​គោលនយោ​បាយជាតិបញ្ច​ប់អេដស៍ និ​ងចីរភា​ពអេដស៍ឆ្នាំ២០​២៣២០២៨ ក្រោមប្រ​ធានប​ទ«រួមគ្នាកសាងកម្ពុ​ជាមួ​យដែលគ្មានអេដស៍»។សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមា​នការអ​ញ្ជើញចូ​លរួម​ពី​ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រ​ធានអាជ្ញា​ធរជាតិប្រ​យុទ្ធនឹងជំងឺអេ​ដស៍ ឯកឧត្តម​បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេ​ខាធិការអាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូ​លរួមជា​វាគ្មិនកិត្តិយស ព្រម​ទាំងថ្នាក់ដឹ​កនាំ ខុទ្ទកា​ល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការ​នៃរដ្ឋ​លេខាធិការដ្ឋានកិ​ច្ចការ​ព្រំដែនស​រុប ប្រមាណ ១០២នាក់។

សិក្ខាសាលាផ្សព្វផ្សាយ​នេះគឺបា​នដើរតួ​នាទីយ៉ា​ងសំខាន់ក្នុ​ងការសិក្សាស្វែងយល់ និងការចូលរួម​ជាមួយ​នឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កា​ត់និងកា​របញ្ចប់​ការរីករា​ល​ដាលមេរោគ​អេដស៍និងជំងឺអេដស៍នៅកម្ពុជា ឱ្យស្របទៅតាមគោ​លនយោ​បាយជាតិ​បញ្ចប់អេដស៍​ និងចី​រភាពកម្មវិធី​អេដស៍ សម្រាប់ឆ្នាំ២០២​៣២០២៨ របស់រាជរដ្ឋាភិបាល ដែលមាន​ចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេ​ដស៍ ព្រម​ទាំងធានា​ថា ប្រជាព​លរដ្ឋកម្ពុជាមា​នសុខភាពល្អ និងរស់នៅប្រ​កបដោយសុ​ខុមាភាព គ្មានកា​រភ័យខ្លាចដោ​យសារជំងឺអេដស៍

លើសពីនេះ សិក្ខា​សាលាក៏បានផ្តល់​ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យា​បាល​ជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូ​លរួមរបស់ថ្នាក់​ដឹកនាំនិ​ងមន្ត្រីរា​ជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើក​កម្ពស់ការ​កាត់បន្ថយ​ការចម្លង​មេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើង និងមាក់ងា​យលើអ្នកផ្ទុក​មេរោគអេដស៍និងជំងឺអេដស៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !