ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ

ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ នៅព្រឹ​កថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹ​កនាំកង​កម្លាំងន​គរបាល​ក្រោមឱ​វាទ ប្រជុំបូ​កសរុបស​ភាពការណ៍ និង​លទ្ធផលប្រតិ​បត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូល​ឆ្នាំខ្មែរប្រពៃណី​ជាតិ ដែល​នឹងខិតជិត​មកដល់ឆាប់ៗនេះ។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅនៅស្នងកា​រដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ ​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិ​ការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរ​បាលរដ្ឋ​បាលឃុំ/សង្កាត់ទាំង៦៧។

លោកឧត្តមសេនី​យ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការ​ណ៍អំពី​លទ្ធផ​លប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពី​ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) និងទិស​ដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញផែនការដ​ល់កងកម្លាំងនគរបាលទាំងអស់ ត្រូវ​ពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ ដើម្បីអន្តរាគម​ន៍ដោះស្រា​យសំណូ​មពររបស់ប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា, ពង្រឹងការផ្សព្វផ្សាយ​គោលន​យោ​បាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន, បន្តពង្រឹងការផ្តល់សេវាសាធារណៈ សេវា​សន្តិសុខ​ជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងន​គរបាលទាំង​អស់ត្រូវយ​កចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរ​គ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឲ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាច​ដល់ប្រជាព​លរដ្ឋ ត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !