ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME) - ឯកឧត្តម វង្ស ពិសិដ្ឋ ​ដឹកនាំក្រុម​ការងារប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាព​គម្រោងជាមួ​យប្រតិភូធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) នៃគ​ម្រោង កែ​លម្អគ្រប់គ្រង​បរិស្ថានក្រុង​ជុំវិញបឹង​ទន្លេសាប​ជំហានទី២ - រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បើកសិក្ខាសាលាផ្សព្វផ្សា​យស្តីពីគោ​លនយោ​បាយជាតិ​បញ្ចប់អេដ​ស៍ និង​ចីរភាព​អេដស៍ឆ្នាំ២០​២៣-២០២៨ ក្រោមប្រ​ធានបទ«រួម​គ្នាកសាងកម្ពុជា​មួយដែលគ្មានអេ​ដស៍»   - នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងវិធានការ ទប់ស្កាត់អគ្គិភ័យនារដូវក្តៅ ដល់ពលរដ្ឋតាមមូលដ្ឋាន - កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ - ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ - គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ - អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន! - ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា
0

ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ

ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ នៅព្រឹ​កថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹ​កនាំកង​កម្លាំងន​គរបាល​ក្រោមឱ​វាទ ប្រជុំបូ​កសរុបស​ភាពការណ៍ និង​លទ្ធផលប្រតិ​បត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និង​ផ្សព្វផ្សាយ​ផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូល​ឆ្នាំខ្មែរប្រពៃណី​ជាតិ ដែល​នឹងខិតជិត​មកដល់ឆាប់ៗនេះ។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅនៅស្នងកា​រដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ ​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិ​ការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរ​បាលរដ្ឋ​បាលឃុំ/សង្កាត់ទាំង៦៧។

លោកឧត្តមសេនី​យ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការ​ណ៍អំពី​លទ្ធផ​លប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពី​ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) និងទិស​ដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងនគរបាលទាំងអស់ក្នុងអង្គពិធី។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញផែនការដ​ល់កងកម្លាំងនគរបាលទាំងអស់ ត្រូវ​ពង្រឹងការប្រចាំបញ្ជា២៤ម៉ោង ការយាមល្បាត ប្រពន្ធ័ទូរសព្ទ័ទាន់ហេតុការណ៍ ដើម្បីអន្តរាគម​ន៍ដោះស្រា​យសំណូ​មពររបស់ប្រជាពលរដ្ឋឲ្យ​បានទាន់ពេលវេលា, ពង្រឹងការផ្សព្វផ្សាយ​គោលន​យោ​បាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន, បន្តពង្រឹងការផ្តល់សេវាសាធារណៈ សេវា​សន្តិសុខ​ជូនប្រជាពលរដ្ឋឲ្យបានល្អ, បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងថា ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងន​គរបាលទាំង​អស់ត្រូវយ​កចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរ​គ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឲ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាច​ដល់ប្រជាព​លរដ្ឋ ត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !