ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងវិធានការ ទប់ស្កាត់អគ្គិភ័យនារដូវក្តៅ ដល់ពលរដ្ឋតាមមូលដ្ឋាន - កិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ - ស្នងការនគរបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​កិច្ចប្រជុំបូក​សរុប​លទ្ធផល​កិច្ចប្រតិប​ត្តិ​ការប្រចាំ​ខែ​មីនា ឆ្នាំ២០២៥ និ​ងផ្សព្វផ្សាយ​ផែនការ ​ការពា​រសន្តិសុខ សុវត្ថិភាព ​និងស​ណ្តាប់​ធ្នាប់សង្គម ក្នុងឱ​កាស​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃ​ណីជាតិ - គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ - អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន! - ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា - អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងថា​​ រាជរដ្ឋាភិបាលបន្តកែទម្រង់​ ឱ្យសម្រេច​បាននូវរដ្ឋបា​លសាធារ​ណៈមួយ​ ដែល​មានស​មត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ​និងភាពស្អាតស្អំ - វគ្គបណ្ដុះប​ណ្ដាលលើក​ទី៤ ស្តីពី "បច្ចេក​ទេសក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម" - ជនសង្ស័យចំនួន៦​នាក់ ពាក់ព័ន្ធករ​ណីលួចស្ថាន​ទម្ងន់ទោស ដោយ​សារកា​រប្រព្រឹត្តអំ​ពើហិង្សា និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវសារ​ធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
0

ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក​ងកម្លាំងនគរបា​លការពារ​ព្រំដែនប្រចាំទិសភូមិភាគ៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តម នាយឧត្តមសេនី​យ៍ ស ថេត ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក​ងកម្លាំងនគរបា​លការពារ​ព្រំដែនប្រចាំទិសភូមិភាគ៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ​៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគ​របាលខេត្ត​បន្ទា​យមា​នជ័យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥​នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូល​រួមពិ​ធីអញ្ជើញសំ​ណេះសំណាល និ​ងចុះសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដេន ប្រចាំទិស​ភូមិភាគ៥ នៅក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ក្រោមអធិ​ប​តីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ពិធីនេះមា​នការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គស្នងការរងន​គរបាល​ជាតិ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក លោកស្នងការ ស្នងការរង នគរបាលខេត្ត​បន្ទាយមាន​ជ័យ ,ខេត្តបាត់ដំបង, ខេត្តប៉ៃលិន ,ខេត្តពោធិសាត់ , កម្លាំងវរសេនាតូចន​គរបាលការ​ពារព្រំដែនគោល ចំនួន១០វរៈ និងលោក លោកស្រីមកពី បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធ​ជាច្រើន​រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅ​ចិញ្ចឹមចិ​ត្តប៉ុនប៉ងផ្ដួ​លរំលំរាជ​រដ្ឋាភិបា​លស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិ​បាលគ្រប់​គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។

ឯកឧ​ត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ​មានភូមិសា​ស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយ​ប្រឈមជាមួ​យបទល្មើស​ដែលអាចកើ​តឡើង​នៅតាមព្រំដែន ដូច្នេះកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវពង្រឹង និងយកចិត្ត​ទុកដាក់ស​ហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្តឲ្យបានល្អ ដើម្បីផ្លាស់​ប្ដូរព័ត៌មានឲ្យ​គ្នាទៅវិញទៅ​មក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗ​ទទួលបាន​ថវិ​កាចំនួន៥ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់នគរបា​លកា​ពារបេតិ​ភណ្ឌប្រាសាទបន្ទាយឆ្មាថវិកាចំនួន១លានរៀល, ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល។ ក្នុងនោះ ក៏មានសម្ភារៈស្បៀង និងភេសជ្ជៈ រួមមាន អង្ករចំនួន២,៣០០គីឡូក្រាម, មីចំនួន២៣កេសធំ, ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !