ខេត្តបន្ទាយមានជ័យ ៖ប្ដេជ្ញាជំរុញនិងផ្សព្វផ្សាយអភិក្រមស៣ សម្រាប់វត្តអារាមអនុវត្តរបស់ក្រសួងធម្មការនិងសាសនា ប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង និងធ្វើការទំនាក់ទំនងល្អ ជាមួយ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនា រួមទាំងអជ្ញាធម៍ពាក់ព័ន្ធ នឹងប្ដេជ្ញាបន្តការងារមនុស្សធម៌ដោយរួមសុខ រួមទុក្ខជាមួយពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។ព្រះសមណាភិរ័ត ប៉ោ សុខខឿន ព្រះរាជា គណៈថ្នាក់កិត្តិយស ព្រះគ្រូបច្ចិមសីមាវាសី ព្រះអនុគុណក្រុងប៉ោយប៉ែតមានសង្ឃដីកាប្ដេជ្ញាចិត្ត បែបនេះ ក្នុងពិធីប្រគេនទទួលព្រះរាជក្រមប្រកាស សនីយបត្រសេចក្ដីសម្រេចតែងតាំង ពេញសិទ្ធិនិងព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ស្រោចស្រពសុគន្ធវារី ស្ថិតនៅក្នុងវត្ត និមិត្តសុធីរាមកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចព្រះឧត្ដមបញ្ញា ដួង ផង់ ព្រះអគ្គាធិការរង នៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវឧកញ៉ា សេរីករុណា បុទុមរតន៍មហាឧបាសិកាពុទ្ធសាសន៍នូបត្ថមន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកានញ្ចនពង្សធីមុត្តរា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម កែសួនសុភី ស សុខា ព្រះតេជគុណ ប៉ោសុខឿន បានមាន សង្ឃដីកាថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមលោកជំទាវ ការលះបង់ទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភជ្រោមជ្រែងក្នុងពិធីប្រកាសតែងតាំងនិងស្រោចស្រពព្រះសុគន្ធវារីថ្ងៃនេះបានសបញ្ជាក់ឲ្យឃើញថា ឯកឧត្តមលោកជំទាវមានសទ្ធាជ្រះថ្លានិងលើកស្ទួយវិស័យពុទ្ធសាសនាដែលជាសាសនានៃសុខសន្តិភាពលោក។
លោក លៀម សុដា អភិបាលរង ខេត្តបានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិឯកភាពទឹកដីទាំងស្រុងនិងមានស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ត្រូវថែរក្សាបានយ៉ាងមុតគត់ នេះកណ្តាលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិង ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងនោះពិសេសសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាព។ ព្រះឧត្ដមបញ្ញា ដួង ផង់ បានមាន សង្ឃដីកាបញ្ជាក់ថា ដើម្បីឲ្យស័ក្ដិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាព្រះពុទ្ធសាសនាគឺជា រដ្ឋយើងត្រូវខិតខំបន្តទៀតដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថែមទៀត តាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំ ការគ្រប់គ្រងលើការពង្រឹងពង្រីកចំណេះរបស់ពុទ្ធសាសនិក នៅក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យបានរឹងមាំ។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជានិងបានយល់ជ្រួតជ្រាប កាន់តែស៊ីជម្រៅបន្ថែមទៀត មើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិតាមរយៈ ព្រះមរពុទ្ធោវាទ ដែលផ្តោតលើការមិន ប្រព្រឹត្តិនូវអំពើអាក្រក់គ្រប់យ៉ាង នឹងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធដែលជាគុណតម្លៃសំខាន់ចាំបាច់សម្រាប់ជួយឲ្យសង្គមមានសុខដុម តរៀងទៅ។ ចុងក្រោយគណៈអធិបតីបានបំពាក់នូវ គ្រឿងឥស្សរិយយសមេដាយមាស បណ្ណថ្លែងអំណរគណ ស្រោចសពសុគន្ធវារី ដល់ព្រះមន្ត្រីសង្ឃទាំង ៥ អង្គក្នុងក្រុងប៉ោយប៉ែតផងដែរ៕