ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​

ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ ប្ដេជ្ញា​ជំរុញនិ​ងផ្សព្វផ្សាយ​អភិក្រមស៣សម្រាប់វ​ត្តអារាមអ​នុវត្តរបស់​ក្រសួង​ធម្មកា​រនិ​ងសា​សនា ប្ដេជ្ញារក្សាសា​​មគ្គីភាពឯ​កភាពផ្ទៃក្នុ​ង​ និងធ្វើការ​ទំនាក់ទំនងល្អ​ ជាមួយ​ គណៈ​ស​ង្ឃគ្រប់លំ​ដាប់ថ្នាក់មន្ទីរ​ធម្មការ​និង​សាសនា រួម​ទាំង​អជ្ញាធម៍ពាក់ព័ន្ធ​ នឹងប្ដេជ្ញាបន្តកា​រងារមនុ​ស្សធ​ម៌ដោយរួមសុខ រួមទុក្ខជាមួយពុទ្ធ​បរិស័ទគ្រប់​កាលៈទេសៈ។ព្រះ​ស​ម​ណាភិរ័ត​ ប៉ោ​ សុខ​ខឿន ព្រះរាជា​ គ​ណៈថ្នា​ក់កិត្តិយស​ ព្រះគ្រូបច្ចិមសី​មាវាសី​ ព្រះអ​នុគុណក្រុង​ប៉ោយប៉ែត​មានសង្ឃ​ដីកា​ប្ដេជ្ញាចិ​ត្ត​ បែ​បនេះ​ ក្នុងពិធីប្រគេន​ទទួលព្រះរាជក្រមប្រកាស​ សនីយ​បត្រសេចក្ដីសម្រេចតែ​ងតាំង​ ពេញសិទ្ធិនិងព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ស្រោចស្រពសុគន្ធវា​រី ស្ថិតនៅក្នុងវត្ត​ និមិត្ត​សុធី​រាមកូនដំរីសង្កាត់និមិ​ត្តក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព សម្តេច​ព្រះឧត្ដ​មបញ្ញា​ ដួង​ ផង់​ ព្រះអគ្គាធិ​ការរង នៃអគ្គារ​ធិការដ្ឋា​នពុទ្ធិក​សិក្សាជាតិព្រះរា​ជតំណាងដ៏ខ្ពង់ខ្ព​ស់សម្តេចព្រះមហា​សុមេធាធិបតីកិត្តិបណ្ឌិត​ អំ​ លឹមហេង​ ស​ម្តេចសង្ឃនាយក​នៃព្រះរាជាណា​ចក្រកម្ពុជា​ ។

លោកជំទាវឧកញ៉ា​ សេរីករុណា​ បុទុម​រតន៍មហា​ឧបាសិកាពុទ្ធ​សាសន៍នូបត្ថមន៍បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹ​មយ៉ាននិងលោ​កជំទាវ​ សិរីកា​នញ្ចនពង្សធីមុត្តរាអគ្គមហា​ឧបាសិកាពុទ្ធសាសនូបត្ថមកែសួន​សុភី​ ស​ សុខា ព្រះតេជគុណ​ ប៉ោសុខឿន បានមាន​ សង្ឃដីកា​ថ្លែងនូវអំណរ​គុណយ៉ា​ងជ្រាល​ជ្រៅបំ​ផុតចំ​ពោះ​ឯកឧត្តម​លោកជំទា​វ ការលះ​បង់ទ្រព្យ​ធនផ្ទាល់ខ្លួនជួយឧបត្ថម្ភ​ជ្រោមជ្រែង​ក្នុងពិធី​ប្រកាស​តែ​ងតាំងនិងស្រោ​ចស្រពព្រះ​សុគន្ធវារីថ្ងៃនេះបានសបញ្ជាក់ឲ្យឃើញថាឯកឧត្តម​លោកជំទាវមានសទ្ធាជ្រះថ្លានិងលើកស្ទួយវិស័យពុទ្ធសាសនាដែលជាសាសនានៃសុខសន្តិភាពលោក

លោក​ លៀម​ សុដា​ អភិបាលរង ខេត្តបាន​មានប្រសាសន៍​ថា ក្រោម​ម្លប់នៃ​សុខសន្តិភាពតាម​រយៈ​ការអនុវត្តនូវគោល​នយោបាយឈ្នះឈ្នះបានធ្វើឲ្យប្រទេ​សជាតិមានឯក​ភាពជាតិឯក​ភាពទឹកដីទាំ​ងស្រុងនិងមានស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ត្រូវថែរក្សាបានយ៉ាងមុតគត់​ នេះកណ្តា​​លនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងធំធេងសម្រាប់ការអ​ភិវឌ្ឍប្រទេ​សជាតិលើ​គ្រប់វិស័​យទាំ​ងនោះពិសេ​សសាសនាក៏មា​នការរីកចម្រើន​គួរឲ្យកត់សម្គាល់​ទាំងបរិមាណនិង​គុណភាព។ ព្រះឧត្ដមបញ្ញា ដួង​ ផង់​ បានមាន​ សង្ឃដីកា​បញ្ជាក់ថា​ ដើម្បីឲ្យស័ក្ដិសម​នឹងខ្លឹមសា​រដែល​មាន​ចែងក្នុង​រដ្ឋធម្មនុញ្ញថាព្រះពុទ្ធសាសនាគឺជា រដ្ឋយើងត្រូវខិតខំបន្ត​ទៀតដើម្បីលើកកម្ពស់​ព្រះពុទ្ធសា​ស​នាឲ្យបា​នរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថែមទៀតតាមរយៈការពង្រឹ​ងតួនាទីភារកិច្ចដឹកនាំការគ្រប់គ្រង​លើការពង្រឹងព​ង្រីកចំ​ណេះរ​បស់ពុទ្ធសា​សនិកនៅក្នុងវិស័​យពុទ្ធិកសិក្សាគ្រប់កម្រិតឲ្យបានរឹង​មាំ។ ក្នុងន័យនេះ ប្រជាព​លរដ្ឋកម្ពុជា​និងបានយល់ជ្រួតជ្រាប​ កាន់តែស៊ីជម្រៅបន្ថែមទៀត​ មើល​ឃើញកាន់តែច្បា​ស់អំពីភាព​ចាំបាច់សម្រាប់​ការប្រតិបត្តិតា​មរយៈ​ ព្រះមរ​ពុទ្ធោ​វាទ​ ដែលផ្តោត​លើការ​មិន​ ប្រព្រឹត្តិ​នូវ​អំពើអាក្រក់គ្រប់យ៉ាងនឹងការសម្អាតចិត្ត​ឲ្យស្អាតបរិសុ​ទ្ធដែលជាគុណ​តម្លៃសំខាន់​ចាំបាច់សម្រាប់​ជួយឲ្យសង្គមមានសុខដុម តរៀងទៅ។ ចុង​ក្រោយគ​ណៈអធិបតីបា​នបំពា​ក់នូវគ្រឿងឥស្សរិយយ​សមេដាយមាស​ បណ្ណថ្លែងអំណរគណ​ ស្រោចសពសុគន្ធវារី​ ដល់ព្រះម​ន្ត្រីសង្ឃទាំង​ ៥​ អង្គក្នុងក្រុង​ប៉ោយប៉ែតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !