ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនស​ង្ស័យ​៣នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនស​ង្ស័យ​៣នាក់ ទៅតុលាការ​ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចា​ប់ឃាត់ខ្លួន​ជនស​ង្ស័យ​៣​នាក់ ​ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោ​យគ្មាន​ការអនុញ្ញាត ​និងប្រើប្រាស់​ដោយខុស​ច្បាប់​នូវសា​រធាតុញៀន។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​​ក្រោយពី​លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំ​កម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ រហូត​ដ​ល់ចំណុចមណ្ឌល​៥ ស្ថិតក្នុងភូមិប្រជា​ធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏​បានប្រទះ​ឃើញក្មេងទំនើង​មួយក្រុមកំពុងប្រមូលផ្តុំគ្នា ភ្លាមនោះក​ម្លាំងល្បាតបាន​ចុះទៅឆែកឆេ​រតែក្រុមក្មេង​ទំនើងទាំង​នោះ​បា​នរត់គេ​ចខ្លួន កម្លាំងល្បាត​ក៏បានដេញចាប់បានចំនួន០៣​នាក់រួមមាន៖ ១.ឈ្មោះ ជី ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ, .ឈ្មោះ ហុង ដា ភេទប្រុស អាយុ២២ឆ្នាំ , .ឈ្មោះ រឿន ចាន់វ៉ាត់ ភេទប្រុស​ អាយុ២០ឆ្នាំ រួមទាំងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយនាំម​កកាន់មូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែតដើម្បីសួរនាំតាម​នីតិវិធី និងបានធ្វើតេស្តទឹក​នោមរកសា​រធាតុញៀនជាជា​លទ្ធផល វិជ្ជមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹ​ងថា ក្រោយ​ឃាត់ខ្លួន សួរនាំរួច ជនសង្ស័យ​បានឆ្លើ​យសារភាពថា វត្ថុតាងខាងលើពិតជារ​បស់ពួកខ្លួន ហើយពួកខ្លួនក៏​បានប្រើប្រា​ស់គ្រឿងញៀន​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព ​និងមានវត្ថុតា​ងជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋាន​កងរាជអា​វុធហត្ថខេត្តចាត់​ការបន្តតា​មនី​តិវិធី​។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ​តុលាការខេត្ត​ហើយ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !