ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម ប៊ុន ច័ន្ទវ​ណ្ណៈ អញ្ជើញចុះត្រួត​ពិនិត្យវាយ​តម្លៃបញ្ចប់​សុពលភាព​លើការងា​រស្ថាបនា​ផ្លូវក្រាលបេតុងចំនួន១​ខ្សែ ប្រវែង២៥០០ម៉ែត្រ ក្នុងស្រុកព្រះនេត្រព្រះ

ឯកឧត្តម ប៊ុន ច័ន្ទវ​ណ្ណៈ អញ្ជើញចុះត្រួត​ពិនិត្យវាយ​តម្លៃបញ្ចប់​សុពលភាព​លើការងា​រស្ថាបនា​ផ្លូវក្រាលបេតុងចំនួន១​ខ្សែ ប្រវែង២៥០០ម៉ែត្រ ក្នុងស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ) ផ្លូវក្រាល​បេតុងចំនួន១ខ្សែប្រវែង២៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួល​មានជ័យ ស្រុកព្រះ​នេព្រះ ខេត្តបន្ទាយមានជ័យ ត្រូ​វបាន​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិ​ការក្រសួង​អភិវឌ្ឍ​ន៍ជ​នបទ ដឹ​កនាំក្រុម​កា​រងារអន្តរក្រសួង (មានក្រសួងអ​ភិវឌ្ឍន៍ជនប​ទ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងអ​នុវត្ត​ដោ​យក្រសួង​ការពារជាតិ) អមដំណើរ​ដោយ​លោក ជា យុទ្ឋារុណ ប្រធានមន្ទី​រអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បា​នអញ្ជើញចុះត្រួតពិនិត្យវា​យតម្លៃបញ្ចប់សុពលភា​ពលើ​កា​រងារ​ស្ថាបនា នាចុង​សប្តាហ៍នេះ

លោក ជា យុទ្ឋារុណ បានមានប្រសាសន៍ថា៖ការងារស្ថា​បនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង​២៥០០ម៉ែត្រ ទទឹ​ង៧ម៉្រែត កម្រាស់០,២ម៉្រែត ចិញ្ចឹមផ្លូវស​ងខាង​ក្រៅដីល្បា​យគ្រោះ ទទឹងម្ខាង​ៗ ១ម៉ែត្រ កម្រាស់​០,២ម៉ែត្រ សាង​ស​ង់លូមូល​មុខ​ពីរចំនួ​ន១កន្លែង និងលូមូលមុខមួយ​ចំនួន​១កន្លែងស្ថិតនៅភូមិឈ្នួរ ទៅភូមិបន្ទាត់បោះ ឃុំឈ្នួលមានជ័យ ស្រុកព្រះនេព្រះ អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មកង​ទ័ពជើងគោក(ឧត្តម​សេនីយ៍ឯក អ៊ុច វ៉ាន់ថា)ប្រើប្រាស់ថវិកាជំពូក២១។

ថ្លែងក្នុងឱកាស​នោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះ​សំណាលជាមួយប្រជា​ពលរដ្ឋដែល​រស់​នៅស​ងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹ​ករ​លឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯ​កនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួង​អភិវឌ្ឍន៍ជនបទផងដែរ

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តា​កុំចាញ់បោ​កតាមការឃោសនា ញុះញង់ បោកប​ញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបា​នធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់​លើ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ​រាជាណាចក្រកម្ពុជា

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការកោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំ​មន្ទី​រអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ជាពិសេ​សបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានស​ហការគ្នាធ្វើការស្ថាបនាផ្លូវបេតុង​នេះឡើងចេញជារូបរាង​ដើម្បីបម្រើផល​ប្រយោជន៍បង​ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពល​រដ្ឋដែលរស់​នៅ​ស​ងខាងផ្លូវ សូមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើ​ម្បីធានាថាផ្លូវនេះ​អាចប្រើប្រាស់បាន​យូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !