ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំ​ពារសុខភាពសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរជាង ៧លាននាក់ ទទួលបានប្រព័ន្ធគាំ​ពារសុខភាពសង្គម

(ព្រៃវែង) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគូស​បញ្ជាក់ថា ពលរដ្ឋខ្មែរជាង ៧លាននាក់ ស្មើនឹង ៤១% នៃពលរដ្ឋសរុប ទទួលបានប្រព័ន្ធគាំ​ពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខ​សង្គមផ្នែកថែទាំ​សុខភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ និងវត្តមាន​ដ៏ខ្ព​ង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបរិវេណ​សាលាបឋមសិក្សាក្របៅចាស់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរាជរដ្ឋាភិបាល មានសុទិដ្ឋនិយ​មថា ក្នុងរយៈពេល​ប្រមាណ ៣ទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាពជាមួយនឹងការកើនឡើងនៃការប្រើប្រាស់សេវាថែទាំ និងព្យាបាល​ ដែលធ្វើឱ្យសុខភាពរបស់ពលរដ្ឋ កាន់តែប្រសើរឡើងជាលំដាប់។ ជាក់ស្តែងតាមរយៈ​ឯកសារផែ​នទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤២០៣៥ បានបង្ហាញនូវសូចនាករមួយចំនួនដែលបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងនូវវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីថែទាំសុខភាពប្រជាពលរដ្ឋ ការកើនឡើងជាលំដាប់នៃអាយុរំពឹងរស់របស់ពលរដ្ឋ និងការធ្លាក់ចុះអត្រាមរណភាពមាតា ទារក និងកុមារ។ ទន្ទឹមនេះ ប្រព័ន្ធគាំពារសុខភាពសង្គម ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្ត និងពង្រីកវិសាលភាពជាបន្តបន្ទាប់ដែលបច្ចុប្បន្នពលរដ្ឋប្រមាណជាង ៧លាននាក់ ឬស្មើនឹងប្រមាណ ៤១% នៃពលរដ្ឋសរុប តាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រសាសន៍សួរសុខទុក្ខ និងសំ​ណូ​មពរឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងទាំងអស់ យកចិត្តទុក​ដាក់ថែទាំសុខ​ភាពឱ្យបានល្អប្រសើរ តាមរយៈគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល និងចូលរួមត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញវិជ្ជាជីវៈ ដើម្បីទទួលបាន​សុខភាពកាន់តែល្អប្រសើរឡើងទាំងវ័យកុមាររហូតដល់វ័យជរា។

ក្រៅពីការងារថែទាំសុខភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុ​ណនិងការកោត​សរសើរជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រៃវែង ដែលបានរួមកម្លាំងសាមគ្គីគ្នា ចូលរួមធានាការពារសុខសន្តិភាព តាមរយៈការទប់ស្កាត់ល្បិចក​លប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមជុ្រ​លនិយមមួយ​ក្តាប់តូចនៅក្រៅប្រទេសផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !