ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ថ្ងៃនេះអាជ្ញាធរសង្កាត់​ប៉ោយប៉ែត បន្តការងារ​កាយដាក់លូធ្វើផ្លូវបេតុង នៅបរិវេណផ្សារអគ្គថ្មី​ជ្រុងខាង​កើត ក្រោយ​ពីអាក់​ខាន​មួយសប្តាហ៍​ ពលរដ្ឋស្នើសុំពន្លឿននៃ​ការធ្វើ

ថ្ងៃនេះអាជ្ញាធរសង្កាត់​ប៉ោយប៉ែត បន្តការងារ​កាយដាក់លូធ្វើផ្លូវបេតុង នៅបរិវេណផ្សារអគ្គថ្មី​ជ្រុងខាង​កើត ក្រោយ​ពីអាក់​ខាន​មួយសប្តាហ៍​ ពលរដ្ឋស្នើសុំពន្លឿននៃ​ការធ្វើ

(បន្ទាយមានជ័យ) ក្រោយពីអាជ្ញាធរ​សង្កាត់ប៉ោយប៉ែត​ផ្អាកការ​កាយដាក់លូធ្វើផ្លូវ​មួយរយៈ​នៅចំ​ណុចប​រិវេផ្សារអគ្គថ្មី ជ្រុងខាងកើ​ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មកនោះ ពលរដ្ឋបាន​ស្នើសុំឱ្យអាជ្ញាធរសង្កាត់ប៉ោយប៉ែត​ពន្លឿន​ការងារដាក់​លូធ្វើផ្លូវ​បេតុង​ជូនពួកគាត់ឡើងវិញ ក្រោម​ហេតុផល​រាំងស្ទះក្នុង​ការប្រក​បរបររកទទួលទាន ពិសេ​សល​ក់ដូរតែ​ម្ដង ខ្លះបិ​ទទ្វារមិនបា​នលក់ ខ្លះទៀតល​ក់ប៉ុន្តែ​លក់​មិ​នសូវដាច់ ដោយ​សារកាយ​ដីនិងដា​ក់លូបាំងមុខ​ផ្ទះឬតូប ពេលភ្លៀងផ្លូវរ​អិលពិបាកក្នុងការធ្វើ​ជាដើម​ ខណៈពួកា​ត់បាន​ចំណាយ​ថវិកា​រក្នុការធ្វើ និង​រហូតមាន​ការផ្សព្វផ្សា​យនៅលើបណ្ដាញសារព័ត៌មាន និង​សង្គមមួយ​ចំនួន​នោះ នា​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងា​រសង្កាត់ប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោក ប៊ុន សុវទ្ធា ចៅ​សង្កាត់រង​ទី១ ស្ដីទី សង្កាត់ប៉ោយប៉ែ​ត ទទួលបា​នការ​ណែនាំពី​ការណែនាំពីលោក ភោគ លន ចៅ​សង្កាត់ប៉ោយប៉ែត បាន​បន្តកា​រងារកា​យដាក់លូធ្វើផ្លូវ​បេតុងជូ​នពលរដ្ឋ​ឡើងវិញ ក្រោយពីមា​ន​ការអាក់ខានមួយ​សប្តា​ហ៍មកនោះ

លោក ប៊ុន សុវទ្ធា ចៅសង្កាត់រងទី១ ស្ដីទី សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា ការអាក់ខាននៃ​ការកាយ​លូធ្វើផ្លូវ​បេតុងជូនពួកគាត់នេះគឺដោយសារគ្រឿង​ចក្រ(អេស្កាវ៉ូទ័រ)ខូចជួសជុលមិនទាន់ហើយ តែពេល​នេះគ្រឿង​ចាក់បានធ្វើរួចរា​ល់ហើយដូច្នេះក្រុមការ​ងារនិងបន្តពន្លឿនធ្វើឲ្យរួ​ចរាល់ជាស្ថាពរ​នា​ពេ​លខាងមុខដ៏ខ្លីនេះ

ទន្ទឹមនោះ​លោកបា​នសន្យាចំពោះមុខពលរដ្ឋថា និងព្យាយាមធ្វើឲ្យរួច​រាល់ជាស្ថាពរនា​ពេលខាងមុខ​ដ៏ខ្លីនេះ បើមិនមានកា​ររាំងស្ទះពីគ្រោះធម្មជាតិ(ភ្លៀង)ទេនោះ លោកទទួលស្គាល់ថា​ការអាក់ខា​នធ្វើនេះគឺវា​ប៉ះពាល់ដល់ប្រ​ជាពលរដ្ឋក៏ពិតមែន​ប៉ុន្តែធ្វើម្ដេច​បើគ្រឿងចក្រ​ខូច

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !