ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កម្មករកម្មការនីរោងចក្រកាត់ដេររាប់រយនាក់ មិនធ្វើការ នាំគ្នាតវ៉ាសុំបើកប្រាក់ខែពី ក្រុមហ៊ុនអ៊ឹមអិល

កម្មករកម្មការនីរោងចក្រកាត់ដេររាប់រយនាក់ មិនធ្វើការ នាំគ្នាតវ៉ាសុំបើកប្រាក់ខែពី ក្រុមហ៊ុនអ៊ឹមអិល

បន្ទាយមានជ័យ៖ កម្មករកម្មការនីរោងចក្រកាត់ដេរប្រមាណជិត២០០នាក់មិនព្រមធ្វើការនាំគ្នាតវ៉ាសុំបើកប្រាក់ខែដោយក្រុមហ៊ុនអឹមអិលមិនព្រមបើកប្រាក់ខែអោយដែលធ្វើការតវ៉ានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
តំណាងកម្មករកម្មការនីបានប្រាប់ថា៖ មូលហេតុដែលពួកគាត់សម្រេចចិត្តមិនធ្វើការនាំគ្នាតវ៉ានិងមុខរោងចក្រគឺសុំអោយក្រុមហ៊ុន(ML INTIMATE APPAREL.CAMBODIA.LTD)មិនព្រមបើកប្រាក់ខែអោយពួកគាត់តាមថ្ងៃកំណត់ត្រូវបើកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ាសុំអោយខាងក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ទើបចូលធ្វើការវិញ។
កម្មករ កម្មការនីបានបញ្ជាក់ថា៖ រយៈពេលកន្លងមក កម្មករ កម្មការនីដែលធ្វើការងាររោងចក្រក្រុមហ៊ុនអឹមអិលរាល់ខែនៅថ្ងៃទី០៦ ត្រូវបើកប្រាក់ជូនកម្មករកម្មការណីរៀងរាល់ខែដែលត្រូវបើកប្រាក់ខែជូន ទើបខែកញ្ញា ឆ្នាំ២០២៤នេះស្រាប់តែដល់ថ្ងៃខាងក្រុមមិនឃើញបើកប្រាក់ខែជូនទើបកម្មករកម្មការនីសម្រេចឈប់ធ្វើការទាំងអស់គ្នាហើយធ្វើការតវ៉ាសុំបើកប្រាក់ខែជូនទើបចូលធ្វើការវិញ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ កម្មករ កម្មការនីប្រមាណជាង១០០នាក់ដែលធ្វើការក្រុមហ៊ុនអឹមអិលដែលជាក្រុមហ៊ុនកាត់ដេរនៅតំបន់ឧស្សាហកម្មអូរនាងក្រុងប៉ោយប៉ែត បាននាំគ្នាមិនធ្វើការហើយនាំគ្នាតវ៉ាសុំអោយក្រុមហ៊ុនបើកប្រាក់ខែជូនពួកគាត់ដែលតវ៉ានៅក្នុងបរិវេណក្រុមហ៊ុនអឹមអិលនៅម៉ោង៧ព្រឹករហូតដល់ម៉ោង១២ទើបរំសាយក្រោយមានការសម្របសម្រួលពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរជំនាញ  និងអភិបាលក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ ការសម្របសម្រួលរវាងកម្មករកម្មការនីនិងក្រុមហ៊ុនអឹមអិនគឺសម្រេចបើកប្រាក់ខែជូនពួកគាត់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះដោយមានការយឿតយ៉ាវរាល់ខែត្រូវបានបើកនៅថ្ងៃទី០៨ជាប្រចាំតែកម្មករកម្មការនីបានតវ៉ាមុន២ថ្ងៃកំណត់ត្រូវបើកប្រាក់ក្រោយមានការសម្របសម្រួលទទួលពីកម្មករកម្មការនីត្រូវបានរំសាយនៅម៉ោង១២ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !