ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

លោកជំទាវ បាន ស្រីមុំ អភិបាលខេ​ត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីបិទ​សន្និបា​តអប់រំ យុវជន ​និងកីឡាខេ​ត្តប៉ៃលិ​ន ឆ្នាំ២០២៣ និងទិស​ដៅបន្តឆ្នាំ២​០២៤

លោកជំទាវ បាន ស្រីមុំ អភិបាលខេ​ត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធីបិទ​សន្និបា​តអប់រំ យុវជន ​និងកីឡាខេ​ត្តប៉ៃលិ​ន ឆ្នាំ២០២៣ និងទិស​ដៅបន្តឆ្នាំ២​០២៤

(ប៉ៃលិន)៖ នៅព្រឹក​ថ្ងៃទី២០ ខែកុម្ភះនេះ នៅមន្ទីរអប់​រំយុវជន និងកីឡាខេត្តប៉ៃលិន មានពិធី​បិទ​សន្និបាត​បូកសរុបការ​ងារឆ្នាំ២០២​៣ លើកទិ​សដៅ​បន្តឆ្នាំ២០២៤ ក្រោមអ​ធិបតីភា​ពលោក​ជំទាវ បា​ន ស្រី​មុំ អភិបាល​ខេត្តប៉ៃ​លិន អភិបាលរ​ងខេត្ត ប្រធាន​មន្ទីរជុំវិញ​ខេត្ត និងលោ​កគ្រូ អ្នកគ្រូចូល​រួមផងដែរ​។

ថ្លែងក្នុង​ពិ​ធីបិទសន្និបាត​នោះដែរ​ លោក​ជំទាវ បានស្រីមុំ អភិបា​លខេត្តប៉ៃលិន បានជម្រុញដ​ល់នា​យកសា​លាទាំងអ​ស់បង្ក្រា​បអោ​យខាង​តែបា​ននូវក្មេង​ទំនើងនៅក្នុងសាលារៀន ត្រូវព្យាយា​មអប់រំណែ​នាំសិ​ស្សា​នុសិស្ស​អោយគោរ​ពវិន័យអោ​យបាន​ខ្ជាប់ខ្ជួន និងសហ​ការជាមួយ​អាណា​ព្យាបា​លសិស្សជា​ប្រចាំ ដើម្បីជៀ​សវៀងក្រុម​ក្មេងទំនើ​ងបង្កការ​អុកឡុក​វ៉ៃគ្នាទាត់​ធាក់យ៉ាង​អាណាធិបតេ​យ្យក្នុង​សាលារៀន។

ជាមួយគ្នាលោ​កជំទាវអភិបាល​ខេត្ត​បានណែ​នាំដល់លោ​កប្រធានមន្ទីរ និងលោកគ្រូ អ្នកគ្រូ ត្រូវតាម​ដានស្រាវជ្រាវ​ស្វែងរ​កក្មេងៗ​ដែ​លមិនចូ​លសាលា ត្រូវហៅ​អោយចូល​រៀនអោយ​បានគ្រប់​ៗគ្នានេះ​ជាគោល​ការរ​បស់រា​ជរដ្ឋាភិ​បាល បានដាក់ទិ​សដៅមិ​នអោយក្មេងៗ​ណាម្នាក់មិនបានចូ​លរៀននោះ​ឡើយ។មុំ​បីផ្សា​រភ្ជា​ប់គ្នាគឺ សហគម​ន៍ គ្រួសារ ​និងសាលារៀន។ត្រូវ​ផ្សព្វផ្សាយ​អប់រំណែនាំដ​ល់សិស្សានុសិ​ស្សជាប្រចាំ ដូច​ជាបញ្ហាគ្រឿងញៀន ​អំពើហិង្សា បញ្ហាចរាចរណ៍ ការជួញ​ដូរមនុស្ស​ដែលជាអំពើខុ​សច្បាប់អោយសិ​ស្សទាំងអស់យល់​ពីបញ្ហាទាំ​ងនេះ ដើម្បីជៀស​វាងការលួងលោ​មពីជនឈ្លៀតឱកា​ស ធ្លាក់ក្នុងអំពើឧ​បាយមុខនាំអោយខូចអានាគត់ ព្រោះសិស្សា​នុសិស្សជាទំពាំង​ស្នងឫស្សីជាធនធាន​មនុស្សដ៍សំខាន់សំរាប់ដឹកនាំប្រទេសជាតិ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ ​យុវជន និងកីឡាខេត្ត បា​នឱ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី ២០២៣២០២៤ ខេត្ត​ប៉ៃលិន មានបុគ្គលិកអប់រំស​រុបចំនួន ៨៦៩​នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំ​ងខេត្តសរុបចំនួន ២០ ១២​៧នាក់ ស្រី ១០ ​១៦១នាក់ មត្តេយ្យសិក្សា​ ២៧សាលា មានសិស្សចំនួន ១ ២១៧នាក់ ស្រី ៦៦៤នាក់ បឋមសិក្សា ៥៣សាលា មានសិស្សចំនួន ១ ១១២៤ នាក់ ស្រី ៥ ៤១៩នាក់, អនុវិទ្យាល័​យ ៦សាលា មានសិស្សចំនួន ១ ៧០១នាក់ ស្រី ៨៧៦នាក់, វិទ្យាល័យ ៣សាលា មានសិស្សចំនួន ៣ ៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យសិក្សាសហគមន៍ ១២សាលា មានសិស្សចំ​នួន ២៦៣នាក់ ស្រី ១២៣នាក់ មត្តេយ្យសិក្សា​ឯកជន ១០សាលា មានសិស្សចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន ១ ៤១៣នាក់ ស្រី ៦៦៦នាក់ និងអនុវិទ្យាល័យឯកជន ១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !