ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេ​សសង្គ្រោះ​ជីវិតជន​រងគ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍ ដល់មន្ត្រីនគរបាល​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេ​សសង្គ្រោះ​ជីវិតជន​រងគ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍ ដល់មន្ត្រីនគរបាល​ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ

(បន្ទាយមានជ័យ)នា​ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាន​នគរបាល​ខេត្តប​ន្ទាយមានជ័យ បានរៀបចំពិធី​បើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេក​ទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត ក្រោមអធិបតីភា​ព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរ​បាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន​គរបាលជាតិ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ​ដ្ឋាននគរបាលខេត្ត​បន្ទាយមា​នជ័យ និង​មានកា​រអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិ​យាល័យជំនាញ ប្រតិភូ​អមដំណើរ មន្ត្រីមក​ពីមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គកា​រនៃក្តី​ស្រលាញ់(LOVE IN ACTION) និងសិក្ខាកាមនគរបាលសរុប១៥៩នាក់ (ក្នុងនោះសិក្ខាកាម​ចំនួន៤២នាក់)ផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយកា​រណ៍អំពី​លទ្ធផ​លកិច្ចប្រតិបត្តិការកន្លងមក។ លោកបានបញ្ជាក់​ថា វគ្គបណ្តុះបណ្តាលនេះ មានរយះពេ​ល០៣ថ្ងៃ គិ​តចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូ​លរួម សរុបចំនួន​៤២នាក់ មកពីតាមបណ្តាការិយាល័យនគរបាលជំនាញ កម្លាំងអធិ​ការដ្ឋាននគ​របាលក្រុងស្រុកទាំង៩

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោ​តសរសើដល់កង​កម្លាំងនៃ​ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺកម្លាំងនគរបាលយើងតែងតែយកចិត្តទុក​ដាក់ខ្ពស់ ចំពោះការអនុវត្តន៍តួនាទី ភារកិច្ច បានពង្រឹងការលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារសន្តិសុខព្រហ្មទណ្ឌ ក្មេងទំនើង និងពង្រឹង​ច្បាប់ចរាចរណ៍។ លោកសូមគាំទ្រចំពោះការបង្កើតវគ្គបណ្តុះបណ្តាលនេះ ព្រោះនៅ​ពេលមន្ត្រីនគរបាលបាលយើងមានចំណេះ ជំនាញច្បាស់លាស់ អាចជួយសង្គ្រោះជីវិតជ​នរងគ្រោះដោយ​គ្រោះថ្នាក់ចរចរណ៍បានទាន់ពេលវេលា។

ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា វគ្គ​នេះបង្កើតឡើង​ក្នុង​គោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ លើចំណេះដឹង បច្ចេកទេសសង្គ្រោះបន្ទាន់ ដើម្បីមានជំនាញច្បាស់លាស់ សម្រាប់​ជួយសង្គ្រោះ​ជិវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាម​ជាមន្ត្រីនគរបាល​ទាំងអស់ត្រូវបន្ត​ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ សិក្ខាកាមត្រូវ​យកចំណេះ ជំនាញ វិជ្ជាជីវះ បច្ចេកទេសទាំងនេះ ទៅប្រើឲ្យចំគោលដៅ និង ប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !