ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កាយផ្លូវដាក់លូ ពលរដ្ឋរអ៊ូធ្វើលូមិនទាន់រួចផង ឈប់មួយសប្តាហ៍ ថាគ្រឿងចាក់វាខូច

កាយផ្លូវដាក់លូ ពលរដ្ឋរអ៊ូធ្វើលូមិនទាន់រួចផង ឈប់មួយសប្តាហ៍ ថាគ្រឿងចាក់វាខូច

(បន្ទាយមានជ័យ) ប្រជា​ពលរដ្ឋស្នាក់នៅ​និងប្រកបរបរលក់ដូរ នៅក្នុងបរិវេណផ្សារអគ្គថ្មី​ជ្រុងខាង​កើត ស្ថិតនៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បាន​រអ៊ូរ​ទាំ​សម្ដែងការមិ​នសប្បាយចិត្ត ក្រោយពីក្រុមជា​ងបានផ្អាកកា​រធ្វើរយៈ​ពេលមួយ​សប្តាហ៍មក​ហើយនោះ ។

ពួកគាត់បានប្រាប់ភ្នាក់ងារ​យើង​នាថ្ងៃទី០៥ ខែកញ្ញា ​ឆ្នាំ២០២៤ ថា អាជ្ញាធរ​បានប្រមូល​លុយក្នុង​មួយផ្ទះឬតូប​ចំនួន ៦៥០ដុល្លា ក្នុង​ការដាក់​លូនឹងធ្វើផ្លូវបេតុង ដើម្បីឲ្យងាយ​ស្រួលក្នុងកា​រធ្វើដំណើរ​និងលក់ដូរ តែបើ​ធ្វើតែផ្លូវបេតុង​វិញគឺយកតម្លៃក្នុងមួយ​ផ្ទះឬតូប ចំនួន ៤៥០​ដុល្លា ។ក្រោយពី​ប្រមូល​លុយក​ក់​ហើយនោះ បានដាក់គ្រឿងចក្រមក​កាយដាក់លូមិនទាន់រួចផ​ង ក៏ស្រាប់តែផ្អាកទៅវិញ គិត​ម​កដល់ពេលនេះមួយសប្តាហ៍​ទៅហើយ ឯគ្រឿង​ចាក់​(អេស្កាវ៉ូទ័រ)នៅបញ្ឈរចោល នៅពេល​ដែល​សួរក្រុមជាងមិ​នឆ្លើយតប ។ដូច្នេះ​ហើយទើបពួកគា​ត់ស្នើសុំឱ្យអាជ្ញាធរ​សង្កាត់​ពន្លឿនក្នុងការដាក់លូ នឹងធ្វើផ្លូវបេតុង​ឲ្យបានឆាប់បន្តិច ដោយសារមានការ​រាំងស្ទះក្នុង​ការប្រកបរបររកទទួលទាន ពិសេស​លក់ដូរតែម្ដង ខ្លះ​បិទទ្វារមិ​នបានលក់ ខ្លះទៀត​លក់ ប៉ុន្តែល​ក់មិនសូវដាច់​ដោយសារកា​យដីនិងដាក់លូ​បាំងមុខផ្ទះឬតូប ពេលភ្លៀងផ្លូវរ​អិលពិបាកក្នុងការធ្វើដំណើរជាដើម។

ពាក់ព័ន្ធករណីខាង​លើនេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានប្រាប់ភ្នាក់​ងារយើង​តាមទូរសព្ទថា បញ្ហាខាងលើ​នេះដោយសារគ្រឿង​ចក្រខូចកំពុងតែ​យកគ្រឿងទៅធ្វើ មិនដឹង​ជាថ្ងៃណាទេ​បានធ្វើរួច មិន​អាចកំណត់បាននោះទេ ។​លោកបញ្ជាក់ថា ធម្មតាទេកា​រធ្វើតែងតែ​មានការប៉ះ​ពាល់ហើយ ធ្វើម៉េច​បើយើ​ងចង់ស្អាត បើលក់លើភួ​កក៏​ល​ក់មិនកើតមិនដាច់ បើ​យើងធ្វើស្អាតរួមគ្នាអភិវឌ្ឍន៍​ទៅវាមា​នតម្លៃនិ​ងលក់ដូរ​ក៏ដាច់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !