ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពលរដ្ឋកំពុងរ​ង់ចាំមើលចំ​ណាត់ការរបស់អាជ្ញាធ​រក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំ​ណង់រំលោភ​លើចំណីផ្លូវសាធារណៈរ​ហូតបានសម្រេច

ពលរដ្ឋកំពុងរ​ង់ចាំមើលចំ​ណាត់ការរបស់អាជ្ញាធ​រក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំ​ណង់រំលោភ​លើចំណីផ្លូវសាធារណៈរ​ហូតបានសម្រេច

(បន្ទាយមានជ័យ)៖ទោះបីអាជ្ញាធរភូមិ សង្កាត់និ​ងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះ​ហាម​ឃាត់ នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់​សកម្មភាពការសាងសង់សំ​ណង់រំលោភលើដីចំណី​ផ្លូវសា​ធារណៈត្រង់ចំណុចខាងមុខបញ្ឆិត​ខាងត្បូងសាលាពីរជាន់ ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខា​ងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង យ៉ាងណាក្តី តែបុគ្គ​លឈ្មោះ សេង សាវឿន ដោយគេដឹងថា ជាម្ចាស់សំណង់​នៅតែរឹងទទឹង​សាងសង់រ​ហូតមកដល់​ពេលនេះ​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ​រួចរាល់ជាស្ថាពរ ដោយដាក់ស្លាកយេហោឈ្មោះថា អេស ខេ (SK)​លក់សំលៀកបំពាក់ថែមទៀតផង។

ករណីនេះត្រូវបានពលរដ្ឋលើ​កឡើងថា មិនដឹងជា​បុគ្គលនេះមានអំណាចប៉ុណ្ណាទេ ហ៊ានសាង​សង់ដោយរលូនរួច​ជាស្ថាពរបែបនេះ​ ទោះបីជាអាជ្ញាធ​រចុះហាមឃាត់ និ​ងបានដឹងហើយថា រយៈ​ការកន្លង​មកអាជ្ញាធរចម្រុះថ្នាក់ខេត្ត ក្រុង សង្កាត់ និងមានព្រះរា​ជអាជ្ញារងផងដែ​រចុះកាត់សំយា​បទូទាំងក្រុងប៉ោយប៉ែត បង្ក​ភ្ញាក់ផ្អើលយ៉ា​ងភ្លូកទឹកភ្លូកដី រហូតថ្មីៗនេះ​មានអភិបាល​រង​ខេត្តមួយរូប​បានសាងសង់រំលោ​ភលើចំណីផ្លូវសាធា​រណៈ សាងសង់រហូតបានជាងពាក់កណ្ដាលទៅហើយ ក៏មានកា​ររិះគន់ពីបណ្ដាញសង្គម និ​ងសារព័ត៌មាន ក៏បានរួស​រើចេញអស់ តែបែ​បបុគ្គលឈ្មោះ សេង សាវឿន ហ៊ានធ្វើដោ​យរលូនមិន​រំខានដល់សមត្ថកិច្ច​ដាក់តាំង​លក់សំលៀកបំពាក់លក់​យ៉ាង​រំភើយទៅវិញ។

ទាំងនេះហើយធ្វើឲ្យពលរដ្ឋមាន​ការងឿងឆ្ងល់ថា តើបុគ្គលដែ​លធ្វើជា​គំរូអាក្រក់ដល់ពលរដ្ឋក្នុង​សង្គមខាងលើនេះ មានអំណាចធំជាងអភិបាលរង ខេត្តទៀតរឺ បានជាហ៊ានធ្វើរហូតបាន​សម្រេច​មិនរំខា​នដ​ល់អាជ្ញាធរក្រុងបែបនេះ។

ពាក់ព័ន្ធករណីខាង​លើនេះ​ពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា ការអនុវត្តច្បា​ប់មិនស្មើ​ភាពគ្នាទាល់​តែសោះ ពលរដ្ឋស្លូតត្រង់អ​នុវត្តតាមកា​រណែនាំរ​បស់​អាជ្ញាធរនិងច្បាប់ តែអ្នកមានលុយ​មានអំណា​ច​ធ្វើបានតាមចិត្ត ជាក់ស្ដែងដូច​ករណីខាងលើនេះអញ្ចឹង។ដូច្នេះដើម្បីបញ្ចៀសការរិះគន់ ពលរដ្ឋស្នើ​សុំឱ្យអា​ជ្ញាធរក្រុង ខេត្ត ​មានវិធានការចំពោះទី​តាំងខាងលើ ពិសេសបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថា​ជាម្ចាស់​សំណង់នេះផងទាន ដើម្បីជាគំរូដ​ល់ព​លរដ្ឋផ្សេងទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !