ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធីផ្សព្វផ្សាយកម្មវិធី​ទូរសព្ទដៃ Nodrug ដល់ព្រះសង្ឃ ​អាចារ្យ គណៈកម្មការ នៅក្នុងស្រុកថ្មពួក

ពិធីផ្សព្វផ្សាយកម្មវិធី​ទូរសព្ទដៃ Nodrug ដល់ព្រះសង្ឃ ​អាចារ្យ គណៈកម្មការ នៅក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ព្រះ​សង្ឃ អាចារ្យ គណៈកម្មការ គ្រិស្ទ​បរិស័ទ សរុ​បចំនួន ៤​៧៨អង្គ/នាក់ បាន​និមន្តអ​ញ្ជើញ​ពីបណ្ដា​វត្តទាំង ២៣ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួល​ការអប់រំ​ផ្សព្វ​ផ្សាយ កម្មវិធីទូរសព្ទដៃ​ហៅ​កាត់ថា (នត្រា​ក់) មានន័​យថា គ្មានគ្រឿងញៀន នារសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២​០២៤ នៅវត្ត ពោធិវាលថ្មពួក ស្រុកថ្មពួក ក្រោម​មធិបតីភាព ព្រះជ័យមុនី ធុល សុធា ព្រះមេ​គណខេត្ត លោ​ក យឹម សំណាង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត។

គោលបំ​ណងនៃការផ្សព្វផ្សាយនេះគឺដើម្បីឲ្យព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត បានយ​ល់ដឹង​ពីបញ្ហា​គ្រឿងញៀនគ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិច និងស្លឹកកាធុំ ដែលមានការកែច្នៃ នៅក្រុង​ប៉ោយប៉ែតជាដើម។បន្ទាប់ពីមន្ត្រីក្រុមការងាររបស់រដ្ឋបាលខេត្ត និងមន្ត្រីនៃស្នងការនគរបាលខេត្ត នៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំធ្វើបទបង្ហាញ ស្ដីពីផលប៉ះពាល់​និងគោល​បំណ​ងផ្សព្វផ្សាយនាថ្ងៃនេះគឺដើម្បីឱ្យទទួល​បានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹង​ពីផលប៉ះពាល់​ ពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់​សេវាសាធារណៈ ស្តានិតិ​សម្បទា និងគ្រឿងញៀន ហើយ Nodrug នេះគឺជាមធ្យោបាយរាល់ក្នុងការរាយកា​រណ៍អំពីករណីប្រើប្រាស់ ករណីជួញដូរ ករណី​ដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគម មកកាន់ក្រុម​ការងារបានទ​ទួលព័ត៌​មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច​មានវិធានការជាក់ស្ដែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាប​បានទាន់ពេលវេលា ជាពិសេសគឺសំ​ដៅការកាត់បន្ថយ​ឈានដល់កា​រលុបបំបាត់បញ្ហា​គ្រឿង​ញៀន​នៅក្នុងសហគម ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហ​គមយើងគ្មានគ្រឿងញៀន។

ព្រះជ័យមុនី ធុល សុធា ព្រះមេគុណខេត្ត និងលោក យឹម សំណាង អភិបាលរងខេត្ត បានមា​នសង្ឃដីកានិងប្រសាស​ន៍ថា ការផ្សព្វផ្សាយពា​ក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នាថ្ងៃ​នេះគឺមាន​សារៈសំខាន់ណាស់ចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការ និងគ្រិស្ទបរិស័ទ ឱ្យមានកា​រស្វែងយល់​ដឹង កាន់តែច្បាស់ពីផលប៉ះពាល់គ្រឿងញៀនគ្រប់ប្រភេទ បើសិនបុគ្គលមានជាប់គ្រឿងញៀន ត្រូវលាលែងឈប់ជាបន្ទាន់ បើមិនចឹងទេ ត្រូវទទួលទោសទាន់តាមផ្លូវច្បាប់។

លោក យឹម សំណាង បានបន្តថា (Nodrug)ជាកម្មវិធីផ្ដល់​ការអប់រំពីផលប៉ះពាល់​នៃការប្រើប្រាស់​គ្រឿងញៀន លក្ខណៈ​គ្រឿងញៀន​ក្លាយ​ជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអា​ជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រ​កាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតក​ម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ,ដើម្បីទទួល​បានការកំសាន្តបែ​បអប់រំមេរៀន និងព័ត៌មាន​នានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយស​មត្ថកិច្ចតាមរយៈការរា​យការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !