ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កម្លាំងនគរបាល​ប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន​៦ករណី ឃាត់ខ្លួនជ​នសង្ស័យ២៤នាក់

កម្លាំងនគរបាល​ប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន​៦ករណី ឃាត់ខ្លួនជ​នសង្ស័យ២៤នាក់

បន្ទាយមានជ័យ៖ កម្លាំងនគរបាល​បានចុះប្រតិបត្តិការបង្ក្រាបប​ទល្មើសគ្រឿងញៀនឃាត់​ខ្លួន២៤​នាក់និ​ងគ្រឿងញៀនមួយចំនួន​ត្រូវបានបញ្ជូនទៅសា​លាដំបូងខេត្តបន្ទាយមា​នជ័យនៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល​ អធិការរងនគរបាល​កក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការ​ណែនាំពី​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបា​លក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំ​នាញចុះប្រតិបត្តិកា​របង្ក្រាបបទ​ល្មើស​គ្រឿងញៀនរយៈពេល២​ថ្ងៃ ឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន​២៤នាក់ក្នុង​នោះស្រី២​នាក់និងរឹបអូសវត្ថុតាងគ្រឿ​ងញៀនប្រភេទម្ស៉ៅក្រា​មសថ្លាចំនួន២៧កូន​​ថង់និងយ៉ាម៉ាគ្រាប់​ចំនួន៤១៣គ្រាប់​ដែលបង្ក្រាបចំនួន៦​ករណីដោយឡែកគ្នារយៈពេល២ថ្ងៃ។

លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងន​គរបាលក្រុងប៉ោយប៉ែត​បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនសង្ស័យ២នាក់ និងគ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមសថ្លាចំនួន១ថង់និងគ្រឿងញៀនប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបទល្មើសគ្រឿងញៀន​៥ករណីឃាត់ខ្លួនជនស​ង្ស័យ២៣នាក់និ​ងរឹបអូសគ្រឿង​ញៀនប្រភេទម្ស៉ៅក្រាម​ចំនួន​២៦កូនថង់និងគ្រឿងញៀនប្រភេទ​គ្រាប់ចំនួន៣៧​៤គ្រាប់នៅ​ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយ​ចុះប្រតិបត្តិការបង្ក្រាបបទ​ល្មើសគ្រឿងញៀនរយៈពេ​ល២ថ្ងៃបង្ក្រាបបា​នចំនួន៦ករណីដោ​យឡែកគ្នាឃាត់ខ្លួនជ​នសង្ស័យបានចំនួន២៤​នាក់ក្នុងនោះមានស្រីចំនួន២នាក់​និងរឹបអូដសគ្រឿងញៀនមួយចំនួន ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ​តាមចម្លើយសារភាពត្រូវ​បានកសាងសំណុំរឿងប​ញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !