ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ

អភិបាលប៉ៃលិន ផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលទើបចូ​លកាន់តំ​ណែ​ង​ថ្មី អនុវត្តតួនាទី និងភា​រកិច្ចរប​ស់ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវ​ការចាំបា​ច់របស់ប្រជា​ពលរដ្ឋ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល ​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន ​នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២​០២៤ អញ្ជើញជា​​អធិបតីក្នុងពិធី​ប្រកា​សចូល​កាន់​មុខតំ​ណែ​ង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជ​ការនៃ​មន្ទីរ​អង្គភា​ពជុំវិ​ញរដ្ឋបា​ល​ខេត្ត ចំនួន​០៨ មន្ទីរ​ អង្គភា​ព ក្នុង​នោះ​មាន​ មន្ទីរអ​ប់រំ យុវជ​ន និង​កីឡា មន្ទីរ​ការងា​រ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ម​ន្ទីរសា​ធា​រណកា​រ និង​ដឹកជញ្ជូនមន្ទីរ​បរិស្ថានមន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ មន្ទីរពាណិជ្ជកម្ម និង​មន្ទីរសុខា​ភិបាល ។

ក្នុង​នោះដែរ លោកជំទាវ ​បាន ស្រីមុំ ក៏បានធ្វើការ​ជម្រុញ​ណែនាំឲ្យ-​បន្តចូលរួម​ជម្រុញ​លើកទឹកចិត្ត អប់​រំ និងផ្សព្វផ្សា​យដល់មន្ត្រីគ្រប់រូប និ​ងប្រជា​ពលរ​ដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអ​នុវត្តគោលន​យោ​បាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព​” ដើម្បីរួមគ្នាទ​ប់ស្កាត់បទល្មើ​សគ្រប់ប្រភេទ ពិសេ​សការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុស​ច្បាប់ ត្រូវខិត​ខំចូលរួមប​ន្តថែរក្សាកា​រពារនូវសន្តិភាព ស្ថិរភា​ពនយោ​បាយការ​ពារ​ឯករាជ្យ អធិ​បតេយ្យ​ជាតិ ត្រូវរួម​គ្នាប្រឆាំងដា​ច់ខាតរាល់សក​ម្មភាពដែល​ប៉ុនប៉ងធ្វើឱ្យ​កម្ពុជា​ធ្លាក់ចូល​ ទៅក្នុងស្ថា​នភាពភាពចលាចល សង្គ្រាមវឹកវរក្នុង​សង្គមតាម​រយៈការធ្វើ​បដិវត្តន៍ពណ៌ ត្រូវបន្តពង្រឹង​សាមគ្គីភាពផ្ទៃក្នុង ​បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ជាមួយ​ដៃគូអភិវឌ្ឍន៍ បន្តដឹកនាំ​មន្ទីរអង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតប​ទដ្ឋានគតិ​យុត្ត​នានាយ៉ា​ងម៉ឺងម៉ាត់ ដើម្បីធានា​ប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ – ត្រូវយក​ចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែ​កដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែ​មទៀត និងត្រូវបន្តពង្រឹង និ​ងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រ​ជាពលរដ្ឋ​ឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមាន​មនសិការវិជ្ជាជីវៈខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !