ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿង បានចូលចតដល់កំពង់ផែស្វយ័ត្នអន្តរជាតិក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ

នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿង បានចូលចតដល់កំពង់ផែស្វយ័ត្នអន្តរជាតិក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ

ខេត្តព្រះសីហនុ ៖ នាឱកាសនោះលោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រងមូលដ្ឋានសមុទ្ររាមបានដឹកនាំ នាយនាវី អញ្ជើញទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន០១គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៤។

នាវាដឹកនាំដោយលោកវរនាវីទោ Ben Dalton មេបញ្ជាការនាវា​ ដេីម្បី​បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង​ពង្រឹង​ ពង្រីក​ កិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាព​ រវាងប្រទេសទាំងពីរ(កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសេីរឡេីងបន្ថែមទៀត។

ក្នុងឱកាសទទួលស្វាគមន៍នាវាជើងទឹកអូស្ត្រាលីនាឱកាសនោះលោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រងមូលដ្ឋានសមុទ្ររាម បានសម្ដែងស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីដែលបានមកចូលចតដល់កំពង់ផែដោយសុវត្ថិភាពនិងសូមឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃនេះប្រកបដោយទទួលបានលទ្ធផលជាផ្លែផ្កានិងសុខសុវត្ថិភាព។

ចំនួនយោធិនសរុប​ចំនួន​ ១៩៣នាក់
-នាយនាវី​ ៣២រូប នាវិក ១៥៨រូប និងយានិក០៣នាក់​ (អ្នកបើកបរឧទ្ធម្ភាគចក្រ)
លក្ខណៈ​បច្ចេកទេស​នាវា​
-ឈ្មោះ HMAS Perth-FFH157(Anzac Class FFH)
-បណ្ដោយ   ១១៨ម៉ែត្រ
-ទទឹង          ១៤,៨ម៉ែត្រ
-កំពស់​         ៣២,៤៧ម៉ែត្រ​
-ជម្រៅទឹក   ៦,៤ម៉ែត្រ
-ទម្ងន់ផ្ទុក      ៣៩០០តោន
-ល្បឿន       ៣២kts
-ឧទ្ធម្ភាគចក្រ ចំនួន១គ្រឿង  ប្រភេទMH60-R  Seahawk
ក្នុងដំណើរទស្សនកិច្ចនេះភាគីអូស្ត្រាលីនិងមាន
ពិធីជប់លៀងផ្លូវការដែលរៀបចំដោយនាវា Perth នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
គណៈប្រតិភូនាវាចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត ជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្នុងសកម្មភាពដើរសន្តិភាពនិងសន្តិសុខនៅថ្ងៃទី ៣ខែកញ្ញាឆ្នាំ ២០២៤ រួមមានដំណើរទេសចរណ៍  និងការបង្ហាញអំពីប្រតិបត្តិការ ទូកតូចបច្ចេកទេសពន្លត់អគ្គីភ័យនិងអាហារថ្ងៃត្រង់នៅលើទូកជូនដល់នាយនាវី នារី នៃកងទ័ពជើងទឹកកម្ពុជាចំនួន ៨រូប ។
-ការប្រកួតបាល់ទះ មិត្តភាពរវាងនាយនាវី កងទ័ពជើងទឹកកម្ពុជា និងនាវិកនាវា Perth នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !