ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការសកម្មភាព​ បញ្ចប់​ការបន្ទោរបង់​ ពា​សវាលពាសកាល​ ODF

កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការសកម្មភាព​ បញ្ចប់​ការបន្ទោរបង់​ ពា​សវាលពាសកាល​ ODF

ខេត្តបន្ទា​យមានជ័យ​ ៖ការលើកកម្ពស់​អនាម័យ​ នៅតាមសហគមន៌​ គឺដើម្បីបញ្ចប់ការប​ន្ទោបង់​ពាសវា​លពាសកាល​ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់​ ។ លោក​ ឃ្លោក​ នួយ​ អភិបាលរង ខេត្តបន្ទាយ​មានជ័យ​ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំ​ ស្តីពីការ​រៀបចំផែនការ​ សកម្មភាព​ ដើម្បី បញ្ចប់ការ​បន្ទោប​ង់ពាសវាលពាសកាល​ ក្នុងខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី​ ២៣ខែសីហា​ ឆ្នាំ២០២៤។

លោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានប្រសាសន៍បញ្ជាក់ថា​ ក្នុងកិច្ចប្រជុំនា​ថ្ងៃនេះ​ គឺមានគោលបំណងរិះ​រកមធ្យោបាយ​ បច្ចេកទេស​ ដែលជាធាតុចូ​លដ៏សំខាន់នៅក្នុង ផែនកា​រសកម្មភាព​ និងកៀងគរ​ ការគាំទ្រពីក្រុមអ្នកពាក់ព័ន្ធ​ ដើម្បីសម្រេចភូមិឃុំសង្កាត់​ ក្រុង​ បញ្ចប់នៃកា​របន្ទោបង់ពាសវា​លពាសកាល​។ លោកប្រធានមន្ទីរបានបន្តថា​ បច្ចុប្បន្ននេះ​ អត្រាគ្រ​បដណ្តប់ទូទាំង​ខេត្ត​ អាចផ្គត់ផ្គង់ទឹកស្អាត​ 62,80% និងផ្នែកអនាម័យ 92,22% ហើយយើងទើបតែទទួល​បាន ភូមិចំនួន​178/​667ភូមិ និងឃុំចំនួន 11/67ឃុំសង្កាត់ ដែលជាភូមិឃុំ​សង្កាត់បញ្ចប់​នៃការបន្ទោប​ង់ពាសវាលពាសកាល ODF ដូចនេះយើងនៅស​ល់ភូមិចំនួន73% ឃុំចំនួន69%ស្រុកចំនួន​ 100%និងសូច​នាករសំខាន់ៗជាច្រើនទៀត​ ទើបអាចសម្រេច​បានជាខេត្តដែ​លត្រូវបានបញ្ចប់​ការបន្ទោបង់ពា​សវាលពាសកាល​ODF

លោក​ ឃ្លោកនួយ​ អភិបាលរងខេត្ត​ និងលោ​កវេជ្ជបណ្ឌិត​ លន់​ សាយតេង​ ប្រធាននា​យកដ្ឋានថែទាំ​សុខភាពជនតំប​ន់តំណាង ក្រសួង​អភិវឌ្ឍន៍ជនបទ​បានមានប្រសាស​ន៍កោតសរសើរដ​ល់មន្ត្រីនៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្ត​ ដែលបាននិងកំពុងយកចិត្តទុកដា​ក់យ៉ាងខ្លាំងក្នុងការជំរុញការអ​ភិវឌ្ឍនា​នា​ នៅតាមមូ​លដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រ​ របស់ប្រជាពលរដ្ឋ​ ស្របតាមគោលន​យោបាយរ​បស់រា​ជរដ្ឋាភិបាលកម្ពុជា​ ក្នុងនោះផងដែរការ ការលើកកម្ពស់​ អនាម័យជនបទ​ ពោលគឺធ្វើយ៉ា​ងណាឲ្យការផ្គត់ផ្គង់​សេវាទឹកស្អាត​ និងអនាម័យជនបទ​ បានទៅដល់ដៃ​ របស់ប្រជាពលរដ្ឋ។ និយាយ​ជារួម​ ទៅសម្រេចឲ្យបាននូវទ​ស្សនវិស័យនៃឆ្នាំ2025 ប្រជាពលរដ្ឋគ្រប់​រូបនៅសហគម​ន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតនិង អនាម័យ​គ្រប់គ្រាន់​ រស់នៅក្នុងបរិស្ថានដែលល្អ​ ដែលមានអនាម័យប្រកបដោយនិរន្តរភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !