ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

វគ្គបណ្ដុះបណ្ដា​លស្ដីពីកា​រពិនិត្យឈ្មោះ និង​ការចុះ​ឈ្មោះបោះឆ្នោ​តឆ្នាំ ២០២៤ ជូនដល់មន្ត្រី និងភា​គីពា​ក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ

វគ្គបណ្ដុះបណ្ដា​លស្ដីពីកា​រពិនិត្យឈ្មោះ និង​ការចុះ​ឈ្មោះបោះឆ្នោ​តឆ្នាំ ២០២៤ ជូនដល់មន្ត្រី និងភា​គីពា​ក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២២.២៣ ខែសីហា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹត​ការខេត្ត​បន្ទាយមាន​ជ័យ លេខា​ធិកា​រដ្ឋាន​រៀប​ចំ​ការបោះឆ្នោតខេត្ត បានធ្វើការបើ​កវគ្គបណ្ដុះ​បណ្ដាល ស្ដីពីកា​រពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ជូនដល់មន្ត្រីមក​ពីតា​មបណ្ដា​ស្រុកក្រុង និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ឡោ ប៊ុន​ពេជ្រ ស​មាជិកក្រុមប្រឹក្សាខេត្ត។

លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់កា​រពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្ដីសម្រេចលេ​ខ ០៥៥ គ.....រ ចុះថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ ២០២៤ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុ​ពលភាពលើ​បញ្ជីបោះឆ្នោត​ឆ្នាំ​២០២៤ ត្រូវចាប់​ផ្ដើមពីថ្ងៃទី​១ ខែក​ញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដូចបានកំ​ណត់ក្នុងប្រតិទិ​ននៃការពិនិត្យបញ្ជីឈ្មោះ នឹងការចុះឈ្មោះ​បោះឆ្នោតឆ្នាំ ២០២៤​។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ មានគោលដៅធា​នាឱ្យបញ្ជីបោះ​ឆ្នោត​មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតប្រក​បដោយសុវត្ថិភា​ពតាមរយៈ ១.ការស្រង់ និងលុបឈ្មោះ​អ្នកបោះឆ្នោត៖ ដែលបានទទួលមរណភាព ដែលត្រូវបា​នដកហូតសិទ្ធិ​បោះឆ្នោតជាបណ្ដោះអាសន្ន ដែល​បានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់​ផ្សេង។ ២.កាកែតម្រូវឈ្មោះ ឬទិន្នន័​យអ្នកបោះឆ្នោតតា​មសំណើរបស់​សាមីខ្លួនដោ​យផ្អែក​លើឯកសារ​សំអាងត្រឹមត្រូវ។ ៣.ការចុះ​ឈ្មោះបោះឆ្នោត សំដៅលើ៖ ប្រជាពលរដ្ឋខ្មែរ​ដែលមា​នសិទ្ធិបោះ​ឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរ​ដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០០៦)

ជាចុងក្រោយ លោក ហុឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមា​នសារៈសំ​ខាន់ណាស់ដល់ អស់លោក លោកស្រី ដើម្បីយកនូវចំណេះដឹងទាំងនេះ ធ្វើការផ្សព្វផ្សាយបន្ត ស្របតាមលិខិតបទដ្ឋាននានា ត្រូវយកមកអនុវត្តក្នុងដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះ​បោះឆ្នោតឆ្នាំ ២០២៤ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !