បន្ទាយមានជ័យ៖ បុរសជនជាតិថៃម្នាក់ មិនដឹងថាលោតឬធ្លាក់ពីលើអគារ១៨ជាន់កាស៊ីណូហ្គោដិនបណ្តាលស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រុមសង្គ្រោះប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងមានជនរងគ្រោះម្នាក់ជាជនជាតិថៃ អាយុប្រមាណជាង២០ឆ្នាំមិនដឹងថាលោតឬធា្លក់ពីលើអគារ១៨ជាន់ របស់កាស៊ីណូហ្គោដិនមកផ្នែកខាងក្រោយអគារ បណ្តាលរបួសធ្ងន់ឈាមចេញតាមមាត់និងត្រចៀកត្រដរខ្យល់ហើយត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីឬក្រុងប៉ោយប៉ែតដល់ប្រមាណជាង១០នាទីត្រូវបានស្លាប់បាត់បង់ជីវិត។
លោកវរសេនីយ៍ត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានប្រាប់ថា៖ ជនរងគ្រោះដែលរបួសធ្ងន់នៅក្បែរអគារកាស៊ីណូហ្គោដិនហើយត្រូវបានបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិតគឺជាជនជាតិថៃដែរ តែមិនទាន់បានដឹងថា លោតឬធ្លាក់ពីលើអគារមិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេ ខាងសមត្ថកិច្ចជំនាញកំពុងសាកសួរនិងពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យសាកសពជនរងគ្រោះ ដើម្បីដឹងការពិតដែលមូលហេតុអ្វីអោយប្រាកដ។
ព័ត៌មានបានដឹងខ្លះពីកន្លែងកើតហេតុបានប្រាប់ថា៖ជនរងគ្រោះដែលរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយបានស្លាប់ដឹងជាជនជាតិថៃ អាយុប្រមាណជាង២០ឆ្នាំ ដែលលោតពីលើអគារ១៨ជាន់របស់កាស៊ីណូហ្គោដិនតែមិនទាន់បានដឹងពីមូលហេតុនៅឡើយទេតែពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ៕