ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែល​មាន​ភាពប្រហាក់ប្រ​ហែលគ្នានឹង​នគរ​បាល ឬយោធា និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារ​ធាតុ​ញៀន ត្រូវអាវុធហត្ថ​ចាប់​ឃា​ត់ខ្លួនបញ្ជូនទៅតុលាការ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែល​មាន​ភាពប្រហាក់ប្រ​ហែលគ្នានឹង​នគរ​បាល ឬយោធា និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារ​ធាតុ​ញៀន ត្រូវអាវុធហត្ថ​ចាប់​ឃា​ត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយ​លោកអនុ​សេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជ​អាវុធហត្ថស្រុក បានចុះ​ឃាត់ខ្លួនជ​នសង្ស័យម្នាក់​ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយ​ចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ប្រើប្រាស់នូវឯក​សណ្ឋាន​ជាអាទិ៍ ដែល​មានភាពប្រហា​ក់ប្រហែ​លគ្នានឹង​នគរបាល ឬយោធា និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសារធា​តុញៀន ដែល​ប្រព្រឹត្តកាល​ពីវេលាម៉ោង១​៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០​២៤ នៅចំណុចក្នុងភូមិតេ​ជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ព្រម​ទាំងដកហូតវត្ថុតាងរួមមាន ៖ឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន០១​កំប្លេរ, ស្បែកជើងកវែងចំនួន០១គូរ, ស្បែកជើងកខ្លី ចំនួន០១គូ, មួកឆាងពណ៌ទឹកប៊ិច ចំនួន១, មួកប៉េរ៉េ ចំនួន០១, ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១, ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន០១, វិទ្យុទាក់​ទងម៉ាក ម៉ូតូរ៉ូឡា ចំនួន០១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, ១០ពិលពណ៌ខ្មៅ ចំនួន០១, ១១ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១, កាបូបស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដា​ក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ(ស្ដីទី) មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹ​ងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌​មានពីប្រធា​ន​មណ្ឌលអភិវឌ្ឍយោ​ធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ថា មានករណី​ប្រើប្រាស់ឯក​សណ្ឋាន កងរាជអាវុធ​ហត្ថនៅចំណុចខាងលេី និងបានស្នេីសុំឱ្យមន្ត្រី​កងរាជអាវុធ​ហត្ថស្រុកស្វាយ​ចេក ដេីម្បីចុះទៅពិនិត្យមើល។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹ​កនាំកម្លាំងចុះ​ដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដេីម្បី​សួរនាំ ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារ​ ភាពថា ខ្លួនពិតជា​បានប្រើប្រាស់ឯ​កសណ្ឋាន កង​រាជអាវុធ​ហត្ថ ពិតប្រាកដ​មែន ហើ​យខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមា​នសារ​ធាតុញៀនផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមាន ឯកសណ្ឋានដែល​ជាវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនម​កកាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេ​នីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !