ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើ​ទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវ​សារធាតុញៀន

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី រំលោភលើ​ទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ )៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹ​ងពីឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិព្រះអង្គ សង្កាត់កោះ​ពងសត្វ ក្រុងសិរីសោភ័ណ បានប្តឹង​ចោទប្រកាន់ទៅ​លើឈ្មោះ បិន ធានអ៊ី ភេទប្រុស អា​យុ២៤ឆ្នាំ រស់នៅសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ពាក់ព័ន្ធ​ករណី រំលោភ​លើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលា​ម៉ោង០​៩និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ​ចំ​​ណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនោះ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុ​ងសិរីសោភ័ណ​ ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូត​កំណត់មុខសញ្ញាជ​នសង្ស័យ ឈានដល់ការឃាត់ខ្លួននៅវេលាម៉ោង១២ និង៣​០នាទីថ្ងៃទី០៤ ខែសីហា នៅចំណុចបន្ទប់ជួល​ភូមិខ្លាកូនចាស់ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុ​តាង ម៉ូតូ១គ្រឿង ម៉ាកហុង​ដាឌ្រីម C១២៥ ពណ៌ខ្មៅ ផ​លិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមក​មូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល​វិជ្ជមាន (+)

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយ​សារភាពថា ខ្លួនពិតជាបា​នយក​ម៉ូតូរបស់ជន​រងគ្រោះ​ទៅប្តូរគ្រឿង​ ដេីម្បីកុំឱ្យជនរងគ្រោះ​ដឹងថា ជាម៉ូតូរ​បស់ខ្លួន ហើយ​ទុកជិះខ្លួនឯងពិតប្រាកដមែន។ ជ​នសង្ស័យបញ្ជាក់ទៀតថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ព​ន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០១​ឆ្នាំ និង០​៦ខែ ពីបទ៖ ចាត់​ចែង និងប្រើប្រា​ស់ដោយខុសច្បាប់នូវសា​ធាតុញៀន ហើយនៅ​ខែកញ្ញា ឆ្នាំ២០២២ បានចេញពី​ពន្ធនាគា​រវិញ ហើយនៅ​បន្តប្រើប្រាស់គ្រឿងញៀនរហូត​មកទល់បច្ចុប្បន្ននេះ។ ដោយផ្អែកលេីច​ម្លេីយសារភាព និងមា​នវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងកសាង​សំណុំរឿងប​ញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទ​ល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បាន​បញ្ជូន​ទៅសាលាដំបូង​ខេត្តហើយ​នៅថ្ងៃទី០៦ ខែសី​ហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។  ចំណែកម៉ូតូត្រូវបា​នប្រគល់​ជូនម្ចាស់​ដេីមវិញហេី​យដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !