ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទ​រការបើក​កា​រដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ

បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទ​រការបើក​កា​រដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ដឹកនាំដោយ​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀប​ចំ ទូងស្គរ ដើម្បីអ​បអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការ ជាប្រវត្តិ​សាស្ត្រ ។ ជាមួយនឹ​ងការរៀបចំពិធី អបអរការបើកការដ្ឋានសា​ងសង់ព្រែកជីក​ហ្វូណ​នតេជោ​នោះដែរ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏មានកម្មវិធីកំសាន្តជាមួយក្រុមតន្ត្រី កងរា​ជអា​វុធហត្ថផងដែរ។ លុះ​នៅវេលាម៉ោង៩និង០៩ ចាប់ផ្តេីមទូងស្គរ ដេីម្បីអបអរ​សាទរការ​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែ​លជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ របស់កម្ពុជា​យេីង។

សួមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជេីញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានមានប្រវែង ១៨០ គីឡូម៉ែត្រ, ជម្រៅ ៥,៤ ម៉ែត្រ (ក្រោមទឹក),មុខលើ ១០០ ម៉ែត្រ, បាតក្រោម ៨០ ម៉ែត្រ ដែលត្រូវចំណាយប្រាក់ ១,៧០០ លានដុល្លារ ឆ្លងកាត់ខេត្ត ចំនួន៤ ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាង ប្រវែង ២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោ​ងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, មានទ្វារទឹក០៣កន្លែង, ស្ពាន១១ ប្រេីប្រាស់​រយ:ពេលសា​ងសង់០៤ឆ្នាំ។ ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍ជាច្រេីនរួមមាន ៖ សម្រួលការ​ដឹកជញ្ជូនទំនិញពីទន្លេទៅសមុទ្រ, ផ្តល់ជាប្រភពទឹកដល់ផ្នែកកសិកម្ម, ការបញ្ជៀសទឹកជំនន់ ,

ផ្តល់ផលនេសាទត្រី, ផ្តល់ផលប្រយោជន៍ទេសចរណ៍, មានភាពងាយស្រួលដល់ផ្នែកឧស្សហកម្ម អ្នកវិនិយោគ និងផ្តល់អត្ថប្រយោ​ជន៍ដល់ប្រជាជនរស់​នៅអមសងខា​ងព្រែកចំនួន១លាន​៦សែននា​ក់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !