ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ខេត្តប៉ៃលិន ប្រជុំត្រៀម​រៀប​ចំពិ​ធីអបអ​រសាទរ ព្រឹត្តិកា​រណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូ​ណនតេ​ជោ

ខេត្តប៉ៃលិន ប្រជុំត្រៀម​រៀប​ចំពិ​ធីអបអ​រសាទរ ព្រឹត្តិកា​រណ៍បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូ​ណនតេ​ជោ

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិ​នកាលលពី​ព្រឹក​ថ្ងៃទី០​២ ខែសី​ហា ឆ្នាំ២០២៤ បានអ​ញ្ជើញដឹកនាំប្រជុំ​ពិនិត្យ និងពិភាក្សា លើការងារត្រៀម​រៀប​ចំកា​រប្រារព្ធពិធីអបអ​រសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិមាន​ឯករាជ្យ​ខេត្ត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិនដោយគ្រោងអ្នកចូលរួមជាង ៣ពាន់នាក់ ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាស​ន៍លើ​កឡើងថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបពិភាក្សាបែងចែកភារកិច្ច ដើម្បី​រៀបចំពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការធានា​ដល់​ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដែលសាកសមជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកប​ដោយមោទកភាព ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជា ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយស្របតាមសេចក្ដីណែនាំ និងកា​រជូនដំណឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិកា​រណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អោយបានអធឹកអធម រដ្ឋបាលខេត្តប៉ៃលិន បាន គ្រោង រៀបចំ នូវ ផ្ទាំង ប៉ា ណូ បដាបណ្ដា ពាក្យ​ស្លោក ស្គរ​ជ័យ ភ្លេងពិណ​ពាទ្យ ឧបករណ៍​បំពង​សំឡេង និងសមាសភា​ពអ្នកចូលរួមជាង ៣ពាន់នាក់ ហើយ នៅពេលរាត្រី ក៏មាន​ការរៀបចំ​បាញ់​កាំជ្រួច​អបអរសាទរ ព្រមទាំងដាក់ ទូរទស្សន៍ផ្សាយ​បន្ត​ផ្ទាល់​ខ្នាត​ធំ ពីរាជធានីភ្នំពេញ ចំនួន ៤ទីតាំង ដោយក្នុងក្រុងប៉ៃលិន ២​ទីតាំង និងស្រុកសាលាក្រៅ ២ទីតាំង ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ព្រែកជីហ្វូណនតេជោ ដែលជាផ្លូវទឹ​កថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាម​ព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់​សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែល​មាន​ប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ហើយព្រែកជីនេះ នឹង​ផ្តល់​នូវអត្ថប្រយោជន៍ ដូចជា៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃ​ការដឹកជញ្ជូននា​ពេលប​ច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំ​ទ្រដល់កា​រអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័ត​ភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ព្រមទាំងជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងកា​រជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។

សូមរំលឹកថា៖ នាថ្ងៃបើកការរដ្ឋាន ព្រែកជីកហ្វូណនតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ស្ថានប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទូទាំងប្រទេស ត្រូវគោះជួង និងទូងស្គរ ព្រមៗ​គ្នានៅវេលាម៉ោង៩ព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអ​រសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !