ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចុះបង្ក្រាបទី​តាំងលួចផ​លិតទឹក​កាធុម

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចុះបង្ក្រាបទី​តាំងលួចផ​លិតទឹក​កាធុម

(បន្ទាយមានជ័យ )៖ក្រោយទទួលព័ត៌មា​នពីអាជ្ញាធរថា មានក​រណីលួចផលិតទឹកកាធុម នៅចំណុច​ផ្ទះមួយ​កន្លែងម្ដុំចំការ​ស្វាយ ស្ថិតក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់អូ​រជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យ​មានជ័យ ដោយ​ទទួលបានការអនុញ្ញតពី​លោក ឧត្ដ​មសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអា​វុធហត្ថខេត្ត និង​មានការសម្របសម្រូលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំ​បូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូល​ដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ​សេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបា​លយុត្តិ​ធម៌​មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចំ​នួន២០នាក់ ចុះប្រតិបត្តិការបង្ក្រាប​ទីតាំងខាងលើ តែក្រុមជន​សង្ស័យបា​នដឹ​ងខ្លួនមុ​នចាក់សោរផ្ទះទុក​ចោ​លហើយរត់គេចខ្លួនបាត់អស់។

លោកវរសេនីយ៍ត្រី គង់ រិទ្ធា បានឱ្យដឹងថា ដោយបានការ​អនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជា​ការ និងមាន​ការសម្របសម្រូលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា កម្លាំងមូលដ្ឋានក​ងរាជអាវុ​ធហត្ថ​ក្រុង រួមនឹងអា​ជ្ញាធរគ្រប់​លំដាប់ថ្នាក់ និ​ងរដ្ឋបាលក្រុងប៉ោយប៉ែតបានសម្រេចកាត់សោរផ្ទះ រកឃេី​ញមានវត្ថុតាង៖ ១.ទឹកកាធុមចំនួន០៦ឆ្នាំង និង៣០០ដប, .ស្លឹកកាធុមចំនួន១០ថង់ធំ ស្មើនឹង១៦​៧គីឡូក្រាម, .ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), .កញ្ឆាស្ងួតចំនួន០៧ថង់, .កាធុនដែ​កចំនួន០៦, .ធុងទឹកកកចំនួន០៣, .ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, .ជញ្ជីងថ្លឹង​គ្រឿង​ញៀនចំនួន០៤គ្រឿង, .ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។​បច្ចុប្ប​ន្នវ​ត្ថុ​តាងខាងលើត្រូវបានរក្សាទុកក្នុងមូ​លដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹ​កកាធុមនិ​ងស្លឹកកាធុមត្រូវបានបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការអនុវត្តនូវបទបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេស ត្រូវតែបង្ក្រាបរា​ល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រេី​ប្រាស់គ្រឿងញៀនជាដើម។ ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើ​ការចុះប​ង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកកាធុម (ប្រភេទភេជ្ជៈ​លាយជាមួ​យថ្នាំ​បាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វេីឱ្យប៉ះពាល់ដ​ល់សុខភាពអ្នក​ប្រើប្រាស់ជាពិ​សេស​យុវវ័យ និងកុមារ។

លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ផងដែរថា ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញា​តឱ្យមានការលួចនាំចូល ​ចែកចាយផលិត នៅក្នុងទឹ​កដី នៃក្រុងប៉ោ​យប៉ែត ក៏ដូចជាខេត្ត​បន្ទាយមានជ័យឡើយ។ ហើ​យលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមស​ហការជាមួ​យសមត្ថកិច្ច បើសិនជាឃើញ​ថាមានកន្លែង​ណាមានការលួចនាំចូល ផលិត និងចែក​ចាយ ស្លឹកកាធុម សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ដើម្បីធ្វើ​ការបង្ក្រាបភ្លាមៗ ដោយគ្មានការលើកលែងឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !