ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

រថភ្លើង​បើកទា​ក់ខ្សែអិ​នធឺណែត បាក់​បង្គោលភ្លើង១បង្គោល និងដាច់ខ្សែអិ​នធឺណែត​ជិត១០០​សរសៃ

រថភ្លើង​បើកទា​ក់ខ្សែអិ​នធឺណែត បាក់​បង្គោលភ្លើង១បង្គោល និងដាច់ខ្សែអិ​នធឺណែត​ជិត១០០​សរសៃ

បន្ទាយមានជ័យ៖ រថភ្លើងបើកទាក់ខ្សែអិនធឺណែត បាក់បង្គោលភ្លើង១បង្គោល និងដាច់ខ្សែអិន​ធឺណែតជិត១​០០សរសៃ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ហេតុការណ៍នេះ កើតឡើង នៅវេលា​ម៉ោង ១០និង៥០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅមុខផ្លូវចូលបុរីធីធី នៅក្នុងភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេមា​នរថភ្លើងចេញចូ​លដូចសព្វថ្ងៃ តែថ្ងៃមា​នទូរថ្មីម​កដែ​លរៀងខ្ពស់​ជា​ងមុនបន្តិច បណ្តាលឲ្យទាក់បណ្តាញ​ខ្សែអិនធឺ​ណែតប្រមាន​៧០ទៅ៨០សរសៃ​បណ្តាលឲ្យបង្គោលភ្លើងបាក់១បង្គោល ដួលមកដំបូលសំយា​បផ្ទះប្រជាពល​រដ្ឋខូចខាតធ្លុះធ្លាយ​ពីរសន្លឹក និងខ្សែអិន​ធឺណែត ជិត១០០សរសៃ ត្រូវបានកាត់ផ្តាច់ចោលទាំងអស់ ចំណែករថយន្តមិនបានរងការខូច​ខាតនោះទេ។

ក្រោយពេលហេ​តុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលអាជ្ញាធរក្រុងសង្កាត់ ភូមិ បានម​កសំរួល​ចរា​ចរណ៍ និងខាងក្រុមហ៊ុន អគ្គីសនីអានកូ បាន​មកផ្តាច់ចរន្តនិងរៀប​ចំបណ្តាញអគ្គីសនី​ជូនប្រជាពលរដ្ឋ​ឡើងវិញ ចំណែកខ្សែបណ្តាញអិនធឺណែត ជិត១០០ខ្សែនោះមិន​ទាន់ឃើញក្រុមហ៊ុ​នម​កធ្វើការតភ្ជាប់នៅឡើយទេ៕(ប៉ោយប៉ែត)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !