ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

និយ័តក​រមូលប​ត្រ​កម្ពុជា(ន.ម.ក) សហកា​រជាមួយរដ្ឋបា​លខេត្តបន្ទាយមានជ័យ បើកសិក្ខា​សាលា​ផ្សព្វផ្សា​យស្តីពី “ការ​គាំពា​វិនិ​យោគិន និងការពង្រឹ​ងការអនុវត្តច្បាប់ក្នុង​វិស័យ មូលបត្រ ”

និយ័តក​រមូលប​ត្រ​កម្ពុជា(ន.ម.ក) សហកា​រជាមួយរដ្ឋបា​លខេត្តបន្ទាយមានជ័យ បើកសិក្ខា​សាលា​ផ្សព្វផ្សា​យស្តីពី “ការ​គាំពា​វិនិ​យោគិន និងការពង្រឹ​ងការអនុវត្តច្បាប់ក្នុង​វិស័យ មូលបត្រ ”

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំ () សាលាខេត្តបន្ទាយ​មានជ័​យ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការ​គាំពាវិនិយោគិន និងការពង្រឹងកា​រអនុវត្តច្បាប់ក្នុ​ងវិស័យ មូលបត្រ ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយកនៃនិ​យ័តករមូលបត្រ​កម្ពុជា (...) ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាលខេត្ត និងឯ​កឧត្ដម យុត ស្វិនី សមាជិក​ក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់​អាវុធជា​ច្រើននាក់ផងដែរ។

នាកាសនោះឯកឧត្ដម ​អ៊ុំ រាត្រី បានសម្តែងការអគុណ និងស្វាគមន៍ចំ​ពោះឯកឧត្តម ស៊ូ សុជាតិ និង​ឯកឧត្តម លោ​កជំទាវប្រត្តិភូ​អមដំណើរ​ដែលបានអញ្ជើញចូលរួមក្នុង​សិក្ខាសាលាដ៏មា​នសារៈ​សំ​ខាន់​នេះ​។ក្នុងនោះឯកឧត្តមបា​នធ្វើការជម្រាបជូនដ​​ល់គណៈអធិបតី និងលោក លោកស្រី ក្នុងអង្គ​ពិ​ធី​អំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តបន្ទាយជ័យ​ទាំងមូល ព្រម​ទាំងធ្វើការ​ណែនាំ​ដល់​មន្ត្រី​ពាក់​ព័ន្ធដែ​លមា​នវ​ត្តមា​នចូលរួម ត្រូវ​យក​ចិ​ត្តទុ​កដា​ក់ស្តាប់​នូវកា​រធ្វើប​ទបង្ហាញ​អំពីគោល​បំណ​ងក្នុង​សិក្ខា​សា​លា​នេះ ព្រោះ​ថា​កា​រចូលរួមពេលនេះមិនត្រឹមតែនិ​យ័តក​រមូលប​ត្រ​កម្ពុជា​ប៉ុណ្ណោះទេ ថែម​ទាំងមាន​អគ្គស្នង​ដ្ឋានន​គរបាលជាតិ ពាក់ព័ន្ធប្រឆាំ​ងបច្ចេកវិទ្យា និងមា​នតំណាង​ក្រសួង​យុត្តិធម៌​ថែមទៀតផង ។​​​

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័កមូលបត្រកម្ពុជា បានមាន​ប្រសាសន៍​ថា និយ័កមូលបត្រកម្ពុជា (...) គឺជាអាជ្ញាធរដែលមានតួនាទី​គ្រប់គ្រង និង​ពិនិត្យ​លើរាល់​ប្រតិបត្តិការពាក់ព័ន្ធ​និងវិស័យ​មូលបត្រ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​ដើម្បី​ឲ្យវិ​ស័យនេះ​ចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជាតិ​ និងសង្គម​តាមរយះការ​កៀរគរមូលធន​​ពីសាធារណៈ​ជនឬអ្នកវិនិយោគមូលបត្រ​ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការ​ហិរញ្ញវត្ថុ​សម្រាប់ការវិនិយោគ​នៅកម្ពុជា​។

ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់ថា វិស័យ​ហិរញ្ញវត្ថុ គឺជាសសៃឈាមរបស់​សេដ្ឋកិច្ច​ ហើយ​វិស័យ​មូលបត្រ​ គឺដើរតួ​នាទីយ៉ាងសំ​ខាន់នៅ​ក្នុងវិស័យ​ហិរញ្ញវត្ថុ។ទន្ទឹម​នឹង​ភាពរីចម្រើន​នៃវិស័យ​មូល​បត្រ​ក៏មានជន​ខិលខូច​មួយចំនួន​​បានឆ្លៀតឱកាស​ឆបោក​ប្រជាពលរដ្ឋ​​ឲ្យដាក់ប្រាក់​វិនិយោគក្នុងរូបភាព​​នៃការ​វិនិយោគ​លើវិស័យ​មូលបត្រ​ជាដើម​។ជាក់ស្តែងនិយ័កមូលបត្រកម្ពុជា (...)បាននពិនិត្យ​ឃើញថា មានសកម្មភាព​នៃការផ្សព្វផ្សាយ​តាមរយះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើរកៀរគរ និងការរៀបចំ​សិក្ខា​សាលា​នានា ដើម្បីទាក់ទាញ​​ឲ្យសាធារណជន​ធ្វើការជួញដូរ​លើឧបករណ៍និស្សន្ទដូចជា ជួញដូរលើ​ហាងឆេងមាស ហាងឆេង​រូបិយប័ណ្ណ ជាដើម ឬប្រមូលមូលនិធិ វិភាគទាន​ពីសាធារណ​ជន ហើយគ្រប់គ្រងមូលនិធិទាំងនោះដើម្បីប្រើប្រាស់​ក្នុងការវិ​និយោគ​ក្នុងគម្រោង​វិនិយោគណាមួយ​ ហើយសន្យាផ្តល់ដល់អ្នកវិនិយោគទាំងនោះ​វិញនូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗដែលស​កម្ម​ភាព​ទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យ​មូលបត្រ។ដោយឡែក​ បើកៀរគរមូលនិធិទាំង​នោះដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ ប៉ុន្តែជាក់ស្តែងមិនបានយកទៅវិនិយោគ​លើគម្រោងណា​មួយ​ឡើយ ករណីនេះគឺជាករណីឆបោក​ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណា​ចក្រក​ម្ពុជា។​

ឯកឧត្តមបញ្ជាក់ថា មុននឹង​ធ្វើការវិនិយោគគួរតែធ្វើការពិចារណា​ឲ្យបានច្បាស់លាស់ ថាតើសាច់​ប្រាក់​នោះបា​នមកពីណារបៀបវិធីសាស្ត្ររបស់ក្រុមហ៊ុនគឺជាអ្វី ហើយលុយចំណេញយ៉ាងមិចមាន​ការចុះ​បញ្ជីត្រឹម​ត្រូវ​ឬក៏អត់។ទន្ទឹមនោះឯកឧត្តមសង្ឃឹមថា​ អាជ្ញាធរមូលដ្ឋានទាំងអស់យកអ្វីដែល​បានដឹង​ក្នុងសិក្ខាសិលាថ្ងៃនេះទៅជួយបងប្អូនយើងនៅកំរិតថ្នាក់ក្រោម​ផ្ទាល់តែម្តង កុំ​ឲ្យជឿទុក​ចិត្តគេ​ផ្តេ​សផ្តាស ជាពិសេសបើគេប្រាប់ថា​ឲ្យដាក់លុយកំទុកចិត្តតែម្តង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !