ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីបំពាក់​ ឯកសណ្ឋាន​អ្នកស្ម័គ្រ​ចិត្ត​ កាកបាទក្រហម​កម្ពុជា ​ខេត្តបន្ទាយមានជ័យ

ពិធីបំពាក់​ ឯកសណ្ឋាន​អ្នកស្ម័គ្រ​ចិត្ត​ កាកបាទក្រហម​កម្ពុជា ​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖អ្នកស្ម័គ្រចិត្ត ជាភ្នាក់ងារ​របស់កាកបាទ​ក្រហមកម្ពុជានិងជា​តំណា​ងប្រជា​ពលរដ្ឋរងគ្រោះ​នៅក្នុងសហគមន៍ដែលខ្លួនរ​ស់នៅ។ឯកឧត្តម អ៊ុ រាត្រីប្រធានគណៈកម្មាធិកា​រសាខាកាកបាទ​ក្រហម ខេត្តបន្ទាយមានជ័យបានថ្លែងបែបនេក្នុងពិធីបំពា​ក់ឯកសណ្ឋានអ្នកស្ម័គ្រ ក្រហម​កម្ពុជាក្នុងស្រុកព្រះនេត្រព្រះប្រមាណជាង២០០នាក់មកពីតា​មបណ្ដាភូមិឃុំ​គោលដៅ​ក្នុងស្រុកព្រះនេត្រព្រះ​នៅខេត្តបន្ទាយមានជ័យ

លោក ធូស៊ីភណ្ឌនាយកប្រតិបត្តិ​សាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថាអ្នកស្ម័គ្រចិត្តកា​កបាទក្រហ​មក្នុងខេត្តបច្ចុប្បន្នសរុបចំនួន១៣៣៥នាក់ក្នុង​នោះមានស្រីចំនួន៥៦៦នាក់ដោយឡែកស្រុកព្រះនេត្រព្រះមានចំនួន២៣៦នាក់ស្រីចំនួន៧៣នាក់រីឯក្រុមយុវជនកា​កបាទក្រហម​ទូទាំងខេត្តមានចំនួន១៥២២នាក់ស្រីចំនួន៩៧៦នាក់គ្រូទីប្រឹក្សាចំនួន៦០នាក់ស្រី​ចំនួន ១៤នាក់ក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអ៊ុំ រាត្រី បានមានប្រសាស​ន៍ថ្លែងអំណរគុណ​ដល់អ្នកស្ម័គ្រចិត្តកា​កបាទក្រហមកម្ពុជា​ដែលកំពុងតែអនុវត្តនៃ​ការងារយ៉ាងសកម្មក្នុងវិស័យមនុស្សធ​ម៌របស់កាកបាទក្រហមកម្ពុជា ដើម្បី​ជួយសង្គ្រោះដល់​ជនរងគ្រោះនិងជនងាយ​រងគ្រោះក្នុងមូលដ្ឋានដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាកា​រន​យោបាយអ្វីនោះឡើយ។ កាកបាទក្រហមកម្ពុជាបានដាក់ចេញនូវគោល​នយោបាយ​និងសេចក្ដីណែនាំអំពីការងារស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តដើម្បីគ្រប់គ្រងថែរក្សាទទួលស្គាល់និងលើកទឹកចិត្តដ​ល់អ្នកស្ម័គ្រ​ចិត្តគ្រប់គ្នាពីព្រោះអ្នកស្ម័គ្រចិ​ត្តបានបំ​ពេញតួនាទីមានសារៈសំខាន់ដូចជាអ្នក​ស្ម័គ្រចិត្ត ជាឆ្អឹងខ្នងរប​ស់សហគមន៍អ្នកស្ម័គ្រចិត្តគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដូចជា​កម្លាំងប្រ​តិបត្តិករ​ចាំបាច់បំផុតនៅមូលដ្ឋានអ្នកស្ម័គ្រចិត្តទីភ្នាក់​ងាររបស់កាក​បាទក្រហមកម្ពុជាជា​តំណា​ងរបស់ប្រជា​ពលរដ្ឋរងគ្រោះនៅ​ក្នុងសហគមន៍របស់ខ្លួនអ្នកស្ម័គ្រចិត្តគឺជា​អ្នកក្ដាប់បា​នពីភាពងាយ​រងគ្រោះ​របស់មូលដ្ឋាននិងស្វែ​ងរកដំ​ណោះស្រាយអ្នកស្ម័គ្រចិត្តជាអ្នកមានវត្តមានមុន​គេបង្អស់ពេលមាន​គ្រោះមហន្តរាយ​កើតឡើងអ្នកស្ម័គ្រចិត្តជួយបង្កើតឲ្យមានស្មារតីធ្វើការរួមគ្នា​នៅក្នុ​ងសហគមន៍អ្នកស្ម័គ្រចិត្តជា​ដៃគូអភិវឌ្ឍន៍របស់សហគមន៍និងអ្នកស្ម័គ្រចិត្តជួយលើ​កកម្ពស់ការយ​ល់ដឹ​ងនិងស្វែងយល់​អំពីបញ្ហានានា​នៅក្នុងសហគមន៍បញ្ចប់នៃ គណៈធិបតីក៏បាន​ផ្តល់ជូននូវថវិកា​មួយចំនួនដល់​បងប្អូនដែល​ជាអ្នកស្ម័គ្រចិត្ត​ដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !