ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី​

នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ តាន់​ស្រ៊ី ដា​តុ សឺ​រី ហ្សា​ម​រ៉ូ​ស ប៊ីន ម៉ូ​ហា​ម៉ាត់ ហ្ស៊ី​ន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី ក្នុងឱកាស​ដែល ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០២​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​០៣ ខែ​មីនា ឆ្នាំ​២០២២​។​

​ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ម៉ាឡេស៊ី ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន រួម​ទាំង​វិស័យ​ការពារជាតិ​។ កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី គឺ​បាន​ដំណើការ​បោះជំហាន​ទៅមុខ និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន​ជាអាទិ៍ ការបណ្តុះបណ្តាល​សិក្ខាកាម​យោធិន​កម្ពុជា​តាម រយៈ​កម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពី​ឆ្នាំ​២០០២, ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក និង​ការអញ្ជើញ​ចូលរួម​របស់​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការពារជាតិ​អាស៊ី (Defense Services Asia Exhibition-DSA) និង​ពិព័រណ៍​ដែន​អាកាស និង​លម្ហ​សមុទ្រ​អន្តរជាតិ​ឡាំង​កា​វី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​កម្រិត​កងទ័ពជើងគោក ភាគី​ទាំងពីរ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ជា​ការបើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ជើង​ ​គោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​សកម្ម ស៊ីជម្រៅ និង​រឹងមាំ​។

​ជាក់ស្តែង​ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​គ្នា​លើ​គោល​គំនិត និង​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ដែល​មាន​សារៈសំខាន់ និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក រួមមាន​៖ (i) ការបង្កើន​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី ជាពិសេស​ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា​, (ii) ការលើកកម្ពស់​កម្រិត​នៃ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ខ្ពស់​ឡើង​ជាង​ពេល​បច្ចុប្បន្ន តាម​ការ​រយៈ​ការសម្រេច​ឱ្យ​ក្រុមការងារ​ចាប់ផ្តើម​ពិនិត្យ និង​សិក្សា​អំពី​ការរៀបចំ​យន្តការ Army to Army Talks និង (iii) ការរួម​គ្នា​សំលឹង​មើល​កាលានុវត្តភាព​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សក្តានុពល​ផ្សេងៗ​ទៀត​ក្នុង​ពេល​អនាគត​។​

​ក្នុងឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ​ក៏​បាន​កត់សម្គាល់​អំពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​អន្តរជាតិ ដែល​កំពុង​កើតមាន ដូចជា​បញ្ហា​ជំងឺ​រាតត្បាត​ជាដើម ដោយ​បាន​ធ្វើ​ការគូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការរក្សា និង​ការបង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេ ភាគី​រវាង​កងទ័ពជើងគោក​ទាំង​ពីរ​កម្ពុជា​-​ម៉ាឡេស៊ី ដែល​ជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព រួមចំណែក​ជាមួយ​យន្តការ​ពហុភាគី​ជា​លក្ខណៈ​តំបន់​ដែល​មាន​ស្រាប់ ដើម្បី​ជំរុញ​ការកសាង​ទំនុកចិត្ត និង​ការយោគយល់​គ្នា​ទៅវិញ​ទៅ​
​មក សំដៅ​ធ្វើ​យ៉ាងណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នានា និង​បន្ត​គាំទ្រ​ដល់​សកម្មភាព​នានា​ដែល​នាំទៅ​ដល់​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​គួរបញ្ជាក់​ថា ទស្សនកិច្ច​ផ្លូវការ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ស្របពេល​ដែល​ឆ្នាំ​២០២២ នេះ គឺជា​ខួប​លើក​ទី​៦៥ នៃ​ចំណង​ការទូត​រវាង​កម្ពុជា​-​ម៉ាឡេស៊ី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !