ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

បញ្ជូនក្មេងទំនេីង៨នាក់​ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មាន​ការអ​នុញ្ញាត និងប្រើប្រាស់​គ្រឿងញៀន

បញ្ជូនក្មេងទំនេីង៨នាក់​ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មាន​ការអ​នុញ្ញាត និងប្រើប្រាស់​គ្រឿងញៀន

(បន្ទាយមានជ័យ )៖លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានបេីកប្រតិប​តតិការ​បង្ក្រាបនិ​ងឃាត់ខ្លួន​ក្មេងទំនេីង​ចំនួន​០៨នាក់ ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ​ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​,​ .ឈ្មោះ​ អ៊ីម ណារ៉ូ ភេ​ទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,​ .ឈ្មោះ​ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត,​ .ឈ្មោះភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,.ឈ្មោះ​ នឿត  មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​ .ឈ្មោះ​ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន​នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​.ឈ្មោះ​ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន​នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,​ .ឈ្មោះ​ ផេង ម៉េងលី (តុ) ភេទប្រុស អាយុ២​៤ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ការឃា​ត់ខ្លួនក្មេងទំ​នេីងទាំ​ង​៨នាក់ខាងលេីពាក់ព័ន្ធករ​ណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើ​ប្រាស់ដោយខុសច្បាប់នូវសា​រធាតុញៀន ដែលប្រព្រឹត្តកាលពីវេលា​ម៉ោង០៤និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កា​ត់អូរឬ​ស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ក្នុងប្រតិបត្តិការកម្លាំងបា​នដកហូតវត្ថុតាង​រួមមាន​ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1W-9101 ចំនួន០១គ្រឿង,​ .កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន០១ដើម,​ .ដំបងឈើ ប្រវែង៩៧ស​ង់ទីម៉ែត្រ ចំនួន០១ដើម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា​ កាលពីវេលាកេីតហេតុកម្លាំងមូ​លដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែតបានទទួលព័​ត៍មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត មានករណីក្រុម​ក្មេងទំនើងពី​រក្រុម ដេញវាយគ្នានៅចំ​ណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗនោះ​លោកបា​នដឹក​នាំកម្លាំងចុះទៅដល់កន្លែងកើតហេ​តុហើយឃាត់ខ្លួនក្មេងទំនេី​ង២នាក់រួមទាំងវត្ថុតា​ងមួយចំនួនយកម​កកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ដោយពួកគេ និងបក្ខពួក គឺជា​ក្រុមTB (តាប៊ន) នៅក្នុងក្រុងប៉ោយប៉ែត​ មានជម្លោះ​ជាមួយក្រុមOMB (អូរអំបិល) ក្រុងសិរីសោ​ភ័ណ ហើ​យបានណាត់វាយគ្នានៅទីតាំង​កើតហេតុ។ ក្នុងនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តស្រា​វជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន០៦នាក់បន្ថែមទៀត ហើយនាំមកកាន់​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល​គឺវិជ្ជមានចំនួន០៣នាក់ អវិជ្ជមា​នចំនួន០៥នាក់។ លោកបន្តថា​ ក្រុមTB (តាប៊ន)ដែលបង្ក្រាបបាន​ ពួកគេបានចង​ជាគ្រុប និងទំនាក់ទំនងគ្នាតាមប្រព័ន្ធMessenger ហើយច្រើនប្រមូលផ្តុំ និងណាត់​ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើន​មានគូរជ​ម្លោះជាមួយក្រុមOMB (អូរអំបិល ក្រុងសិរីសោ​ភ័ណ) និងក្រុមJKH (ជើងកន្ត្រៃហោះ) ក្រុងប៉ោយប៉ែត។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ក្មេងទំនេីងទាំងអស់​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជា​បានប្រមូ​លផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូល​បក្ខពួកមានទាំងដំបង និងកាំបិតដេញកាប់ទៅក្រុមOMB ពិតប្រាកដមែន។​ ដោយផ្អែក​លេីចម្លេីយសារភាព​និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រា​វជ្រាវនិង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ក្មេងទំនេីងទាំង៨នាក់ ត្រូវបានកម្លាំងការិយា​ល័យព្រហ្មទ​ណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅសៀលថ្ងៃសៅរ៍ ទី២៩​ ខែមិថុនា ឆ្នាំ២០២៤​នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !