ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីទទួលស្វាគមន៍ ​ដំណើរការប្រតិបត្តិកា​រសាកល្បងចេញ-ចូល នូវក្បួនរថ​យន្តដឹកទំនិញ និងប្រតិ​ភូដឹ​កជញ្ជូន នៃ​ប្រទេសមហាអ​នុតំបន់មេគង្គ នៅច្រកទ្វារព្រំដែ​នអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត

ពិធីទទួលស្វាគមន៍ ​ដំណើរការប្រតិបត្តិកា​រសាកល្បងចេញ-ចូល នូវក្បួនរថ​យន្តដឹកទំនិញ និងប្រតិ​ភូដឹ​កជញ្ជូន នៃ​ប្រទេសមហាអ​នុតំបន់មេគង្គ នៅច្រកទ្វារព្រំដែ​នអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ពិធីទទួលស្វាគមន៍ ដំណើ​រការប្រតិបត្តិការសាកល្បងចេញចូលនូវក្បួនរថ​យន្តដឹកទំ​និញ និងប្រតិភូដឹកជញ្ជូន នៃប្រទេស​មហាអនុតំបន់មេគង្គ នៅព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២​០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គណៈ​ប្រតិភូ នៃក្រសួង​សាធារ​ណៈការ និងដឹក​ជញ្ជូន អាជ្ញាធរខេត្ត ក្រុង ក្រុមការ​ងារមន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ រួម​និងមន្ត្រីជំនាញជុំវិ​ញច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ធ្វើពីធីទទួល​ស្វារគមន៍ដំ​ណើរកា​រប្រតិបត្តិការសា​កល្បងចេញចូល នូវក្បួនរ​ថយន្តដឹកទំនិញ និងប្រតិភូដឹ​កជញ្ជូន នៃប្រទេ​សមហាអនុតំបន់មេគង្គ។

លោក វរសេ​នីយ៍ឯក ឆោម​ ភ័ព្វ នាយប៉ុស្តិ៍នគរ​បាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិស្ទឹងបត់ បាន​ប្រាប់ឲ្យដឹ​ងថា៖ នៅព្រឹកនេះ គណៈប្រតិភូ នៃក្រសួង​សាធារណៈការ និងដឹកជញ្ជូន ក្រុមការងារ​មន្ទីរសាធារ​ណៈការ និងដឹកជញ្ជូនខេត្តបន្ទាយ​មានជ័យ អាជ្ញាធរខេត្ត ក្រុង រួមនិងមន្ត្រីជំ​នាញជុំវិញ​ច្រក បានធ្វើពិធីទទួលស្វារ​គមន៍ និងសម្របសម្រួល លើកា​រអនុវត្តការប្រមូលផលដំបូង នៃកិច្ចព្រ​មព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្រមខ័ណ្ឌមហាអនុវតំ​បន់មេគង្គ បណ្តាលប្រទេសជាសមាជិក សហកា​រជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរៀបចំពិធី ការសាកល្បងនៃប្រតិបត្តិការ​ដឹកជញ្ជូនទំ​និញឆ្លងកាត់ព្រំដែន ក្នុងក្រមខ័ណ្ឌ​នៃកិច្ចព្រមព្រៀងEH CBTA

លោក នា​យប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្បួនរថយន្តដឹកទំនិ​ញចំនួន​៥គ្រឿង និងរថយន្តប្រតិភូចំនួន ២​គ្រឿង ដែលចាប់ផ្តើមចេញដំណើរ​ពីទីក្រុង គុនមីងប្រទេ​សចិន ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ និងម​កដល់ប្រទេសកម្ពុជា ចូលតាមច្រកទ្វារព្រំ​ដែនអន្តរជាតិស្ទឹងបត់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២​៤ និងធ្វើដំណើ​របន្តទៅរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !