ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

រាជរដ្ឋាភិ​បាល​កម្ពុជា កំណ​ត់​យកប្រធានបទ«TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្នុង​ទិ​វាជា​តិអ​ប់រំប​ណ្ដុះ​​បណ្ដាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈ​លើកទី​៧

រាជរដ្ឋាភិ​បាល​កម្ពុជា កំណ​ត់​យកប្រធានបទ«TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្នុង​ទិ​វាជា​តិអ​ប់រំប​ណ្ដុះ​​បណ្ដាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈ​លើកទី​៧

(បន្ទាយមានជ័យ)«TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា កំណត់យកធ្វើជាប្រធាន​បទ ក្នុងទិវាជាតិអប់រំ​បណ្តុះ​បណ្តា​លបច្ចេកទេស​និងវិជ្ជាជីវៈ លើកទី៧ ដែលប្រារព្ធធ្វើនៅ​ វិទ្យាស្ថានព​ហុបច្ចេកទេស​ខេត្តបន្ទាយ​មានជ័យ នារសៀល​ចុងសប្តាហ៍នេះក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរង​ខេត្ត តំ​ណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាល​ខេត្តបន្ទាយមានជ័យ។

ការសម្រេចយកប្រធានប​ទមួយនេះ ក្នុងគោលបំណងកសា​ងនិងអភិវឌ្ឍន៍មូលធ​នមនុស្សប្រកប​ដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីស​ម្រេចគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

លោក​ស្រី សំរិទ្ធ សុជាតិ នាយិកាវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្តបន្ទាយមានជ័យ​បានមាន​ប្រសា​សន៍ថា វិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៌ និង​មានអន្ទេរសិកដ្ឋានស្រី មាន២០​បន្ទប់ សរុបបន្ទប់៦៧បន្ទប់។​ការរៀបចំ​បើកវគ្គបណ្តុះ​បណ្តាលស​ម្រាប់ឆ្នាំសិក្សា​(២០២៣-​២០២៤​)​សិស្សមានចំនួន១២០៣​នាក់ស្រី៣០៣នាក់ ក្នុងនោះមាន៖

) កម្រិតសញ្ញាបត្រជា​ន់ខ្ពស់បច្ចេកទេស មានសិស្សចំនួន១៤៦នាក់ ស្រី៤៤នាក់ មានជំនា​ញដូចជា, ជំនាញអគ្គីសនី ,ជំនាញព័ត៌មានវិទ្យា, ជំនាញមេកានិករថយន្ត ,ជំនាញសំណង់ស៊ីវិល។​

) កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិស្សសរុប ៣៧នាក់ ស្រី០៣នាក់ មានជំនាញ​អគ្គីសនី, ជំនាញព័ត៌មានវិទ្យា​,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល, ជំនាញម៉ូតូ។​

) កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២​ សិស្ស​សរុប ៦២​នាក់ ស្រី១​២នាក់ ដែលមាន ជំនាញអគ្គីសនី​,ជំនាញព័​ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត​,ជំនាញសំណង់ស៊ីវិល។​

លោកស្រី​បានបន្តថា៖ចំនួនសិស្សបាន​ដាក់ពាក្យស្នើសុំចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ​ ១ កម្មវិធីបណ្តុះបណ្តា​លជូន យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុ​បចំនួន៩៥០នាក់ ស្រី២​៤២នាក់ មានជំនាញដូចជា៖ ការដំឡើង​បណ្តាញអគ្គីសនីក្នុងអគារ, ការថែ​ទាំ និងជួសជុលរថ​យន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិច​ដោយ​កុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ ,សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ។​

លោកស្រី​បានបញ្ជាក់​ដែរថា៖វិទ្យាស្ថាន បានបញ្ជូនសិស្សចុះកម្មសិក្សា សរុប១៥៤នាក់ ស្រី៣៥នាក់ សិស្សដែល​បានបោះបង់ពេលចុះកម្មសិក្សា៣២នាក់ ពេលចុះកម្ម សិក្សាពេលប្រឡង ១២២នាក់ ស្រី២៤ ពេលប្រឡង​ជាប់១១១នាក់ ស្រី២២នាក់ និងសិស្សដែលបានបោះបង់ពេលប្រឡង១១នាក់ ផងដែរ។​

ក្នុងឱកាស​នោះ លោក យឹម សំណាង បានឡើង​ថា៖ដើម្បីលើកកម្ពស់កា​រអប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យា​បាល និងផ្នែកឯកជន អំពីសារសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅកាត់ថា TVET» ក្នុងការជំរុញការអភិវឌ្ឍកម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបតម្រូវការទីផ្សារ​ការងារក្នុងនិងក្រៅ​ស្រុក។

លោកបន្តថា៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំពុងជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និង អាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការ​បណ្តុះប​ណ្តាល​ជំនាញបច្ចេក ទេស និងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ដោយសិក្ខាកាម សិស្ស និស្សិតមានឱកាសផ្សារភ្ជាប់ទ្រឹស្តី ការអនុវត្ត និង បទពិសោធការងារជាក់ស្តែង នៅតាមសហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ងាយស្រួលទទួលបា​នការងារ ឬប្រកបរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ និងជួយរំដោះខ្លួន និងក្រុ​មគ្រួសា​រចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !