(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងផែនការងារអត្តសញ្ញាណកម្មដឹកនាំកងកម្លាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ត្រី អុឹម ឈឿន អតីតមេបញ្ជាការរង វរសេនាតូចនគរបាលលេខ៨០៧ ដែលទទួលមរណៈភាព ក្នុងជន្មាយុ៥៧ឆ្នាំ នៅយប់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដោយរោគាពាធ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន តំណាងឱ្យលោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកថវិកាបេឡាមរណៈសង្រ្គោះរបស់សមាគមអតីតយុទ្ធជនចំនួន ៤,០០០,០០០ រៀល(បួនលានរៀល) និងថវិការបស់កងម្លាំងនៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ចំនួន ២,០៦០,០០០រៀល (ពីរលានប្រាំមួយមុឺនរៀល) រួមសម្ភារៈមាន អង្កត២ការ៉ុង ទឹកសុទ្ធចំនួន៥០យួរ មកប្រគល់ជូនដល់គ្រួសារសពផងដែរ។
ក្រុមគ្រួសារនៃសពរបស់លោកវរសេនីយ៍ត្រី អុឹម ឈឿន បានគោរពថ្លែងអំណរគុណ ដល់លោកស្នងការ និងកងកម្លាំងនគរបាលទាំងអស់ ដែលបានមកចូលរួមគោរពវិញ្ញាណក្ខន្ធស្វាមីរបស់គាត់ ថ្ងៃនេះ លោកស្រីសូមគោរពជូនពរដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ សូមឲ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕