ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ប្រសាសន៍ ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា គឺជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅ ព្រះរាជាណាចក្រកម្ពុជា !!!!!

ប្រសាសន៍ ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា គឺជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅ ព្រះរាជាណាចក្រកម្ពុជា !!!!!

ប្រសាសន៍ ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា គឺជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅ ព្រះរាជាណាចក្រកម្ពុជា !!!!!

ដោយះ លោក ម៉ង់ ចន្នី
ចេញផ្សាយថ្ងៃ អង្គារ ១៤ រោច  ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា”។ ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងដឹងគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់អគ្គនាយកដ្ឋានកីឡា ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះឯកឧត្តម ស សុខា ក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងគ្រឿងញៀន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា អគ្គនាយដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡា ឲ្យមានភាពរីកចម្រើន ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។ ហើយដើម្បីលើកកម្ពស់កិត្យានុភាពជាតិ យើងត្រូវតែពង្រឹងអនុវិស័យអប់រំកាយ និងកីឡានេះ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគជាច្រើន។

ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជាយើង និងការកសាងសន្តិសុខប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា យោគយល់គ្នា ជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕

ដោយះ គេហទំព័រ ប៊ុនថន ញូវ
https://www.bunthorn-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !