ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

កម្លាំងនគរបា​លខេត្តបន្ទាយមា​នជ័យ ចុះល្បាតកា​រពារសន្តិសុខ​ សណ្តាប់ធ្នាប់ និងសម្រួល​ចរាចរ​ណ៍​ជូន​ពលរដ្ឋ តាម​ទីប្រជុំជ​ន និងតំ​បន់ទេសច​រណ៍ ក្នុងឱ​កាសបុណ្យចូ​លឆ្នាំចិន

កម្លាំងនគរបា​លខេត្តបន្ទាយមា​នជ័យ ចុះល្បាតកា​រពារសន្តិសុខ​ សណ្តាប់ធ្នាប់ និងសម្រួល​ចរាចរ​ណ៍​ជូន​ពលរដ្ឋ តាម​ទីប្រជុំជ​ន និងតំ​បន់ទេសច​រណ៍ ក្នុងឱ​កាសបុណ្យចូ​លឆ្នាំចិន

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ​បានដាក់ចេញនូវផែនការ ឲ្យកងកម្លាំងន​គរបា​ល​គ្រប់​ផែនជំនាញ កម្លាំងអន្តរា​គ​មន៍ និងកម្លាំងអធិ​ការដ្ឋាន​នគរបា​លស្រុកក្រុងទាំង៩ បានចុះ​បេស​កកម្មយាម ល្បាត កា​រពារសន្តិសុខ ​សណ្តាប់ធ្នាប់ តាមមូ​លដ្ឋាន ទីប្រជុំជ​ន វត្តអារាម តំប​ន់ទេសចរណ៍ នៅថ្ងៃទី០៩.១០ .១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទ​ទួល​បាន​នូវសុ​ខ​សុវត្ថិភា​ពល្អជូនប្រជា​ពលរដ្ឋ ភ្ញៀវជាតិ​ អន្តរជាតិ​ ក្នុងឱ​កាសបុណ្យចូលប្រពៃណីជ​នជាតិចិន និង វៀត​ណាម។

ជាលទ្ធផ​ល រយះពេ​ល៣ថ្ងៃនេះសមត្ថកិច្ចយើ​ងបានកត់ស​ម្គាល់ថា​ មានសភាពស្ងប់ស្ងាត់ល្អ បទល្មើស​ព្រហ្មទណ្ឌ(គ្មាន) –គ្រោះអគ្គីភ័យគ្មាន បទល្មើសចរាចរណ៍ កើតមានតិចតួចបំផុត។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ០២ករណី នៅស្រុកអូរជ្រៅ១ករណី និង នៅក្រុង​សិរី​សោភ័ណ ១ករណី បណ្តាលឲ្យមនុស្ស២នាក់​ស្លាប់(ប្រុស) និងរបួស​ស្រាល១នាក់(ស្រី) ខូចខាត​ម៉ូតូ២គ្រឿង និងរថយន្ត២គ្រឿង។ កម្លាំងមួយចំនួន​ត្រូវបា​នដាក់​ពង្រាយ តាមដងផ្លូវ ទីប្រជុំ​ជន តំបន់ទេសចរណ៍ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ឬមកទស្សនាតំ​បន់ទេសចរណ៍​នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្រៅពីនេះ​នៅពេ​លរាត្រី លោ​កឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ក៏បានដាក់​ផែនការឲ្យកង​កម្លាំងន​គរបាល​ទូទាំងខេត្ត ពង្រឹងកា​រត្រួតពិនិត្យអា​វុធ ,ទប់ស្កាត់ អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងនិង​ធ្វើការអ​ប់រំច្បាប់ចរាណ៍ដល់អ្នកដំណើរ បើកបរម៉ូតូ,រថយន្ត និងបានណែនាំ​ដល់ពលរដ្ឋ​មិនឲ្យដុតផា​វឬកាំជ្រួចផងដែ​រ។ ក្នុងនោះកម្លាំងមួយ​ចំនួនត្រូវបាន​ត្រៀម សម្រាប់ចុះអន្តរា​គមបង្ការ បង្ក្រាប បទល្មើស​ផ្សេងៗ និងគ្រោះ​អគ្គីភ័យដែលអា​ចកើត​មានជា​យថាហេតុផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !