ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញជាគណះអធិតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និង សមទ្ធិផលនានា របស់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត !!!!

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញជាគណះអធិតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និង សមទ្ធិផលនានា របស់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត !!!!

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញជាគណះអធិតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និង សមទ្ធិផលនានា របស់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត !!!!

ដោយះ លោក ម៉ង់ ចន្នី
ចេញផ្សាយថ្ងៃ អង្គារ ១៤ រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ÷

នាព្រឹកថ្ងៃអង្គារ៍​ ទី១៥​ ខែសីហា​ ឆ្នាំ២០២៣​ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស អញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់​ ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​ តំណាង ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការអញ្ជេីញចូលរួម​ពីសណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរផងដែរ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ ៖​ ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តេីមរបស់​លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និង រក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

មានប្រសាសន៍ក្នុងកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ក៏បានថ្លែងនូវការកោតសរសេីរដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសេីរ​ ជាពិសេសការពារស​ន្តិសុខ​ សុវត្ថិភាព​ ក្នុងពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត​ ក្រុង-ស្រុក​ សប្បុរសជនដែលចូលរួមចំណែក ធនធាន​ជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ក៏បានជម្រុញណែនាំដល់គ្រប់អង្គភាពកងរាជអាវុធហត្ថ​ នូវកត្តាសំខាន់ៗដែលអាវុធហត្ថ​ ត្រូវយកចិត្តទុកដាក់មាន៤​ រួមមាន៖ ១-ធនធានមនុស្ស​ អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព​ ដេីម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទះមនសិកា,២-គ្រឿងបំពាក់​ សម្រាប់អង្គភាព,​ ៣-ជម្រំ ជម្រក​ ដេីម្បីរស់នៅ​ រៀនសូត្រ​ និង កន្លែងធ្វេីការសមរម្យ​ និងទី៤​ ការចិញ្ចឹម​ ថែរក្សា​សុខមាភាពអាវុធហត្ថក្រោមឱវាទ​ និង បន្តយកចិត្តទុក្ខដាក់លេីជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។ មួយវិញទៀត​ ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថ​ដែលអនុវត្ត​តាមឋានានុក្រម វិន័យ​ នៃ កងយោធពលខេមរភូមិន្ទ​ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។

សូមបញ្ជាក់ផងដែរថា​ ៖​ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ រួមមាន​ អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងសម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា​ សរុបថវិការចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន​ ៥៧៤,៩១៤$(ហាសិប ប្រាំពីរម៉ឺន បួនពាន់ ប្រាំបួនរយ ដប់បួន ដុល្លារអាមេរិក) ។

នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំណាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕

ដោយះ គេហទំព័រ bunthorn-news
https://www.bunthorn-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !