ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាស​ក្រុមការងារគ​ណបក្សប្រ​ជាជនកម្ពុជា ចុះមូលដ្ឋាន​ភូមិទាំង៥ នៃ​សង្កាត់​ជើងទឹក

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្តាំផ្ញើ ៥ចំណុច ក្នុងពិធីប្រកាស​ក្រុមការងារគ​ណបក្សប្រ​ជាជនកម្ពុជា ចុះមូលដ្ឋាន​ភូមិទាំង៥ នៃ​សង្កាត់​ជើងទឹក

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការ​ងារគណ​បក្សប្រ​ជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង និងជាប្រធាន​ក្រុមការងារគ​ណបក្សចុះ​មូលដ្ឋានសង្កាត់​​ជើងទឹក ជា​តំណា​ងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារ​គណប​ក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងព្រៃវែង បានអញ្ជើញ​ជាអធិបតីពិ​ធីប្រកាសស​មាសភាពក្រុម​ការងារចល័ត និងក្រុមកា​រងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្ត​ព្រៃ​វែង នៅទីស្នាក់ការគណបក្សសង្កាត់ជើងទឹក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បាននាំយកប្រសាសន៍ផ្តាំផ្ញើសា​កសួរសុខទុក្ខពីសំ​ណាក់សម្តេចតេ​ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធា​នគណ​បក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុ​ប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាថ្នាក់ដឹកនាំ​គណបក្សប្រជាជ​នកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងា​រគណបក្សចុះមូល​ដ្ឋានសង្កាត់​ជើងទឹក និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ព្រមទាំងសមាជិក សមាជិ​កាដែ​លបានអញ្ជើញចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក្នុងនាមឯកឧត្តម ឡាំ ជា ប្រធានក្រុមការងារគណ​បក្សចុះមូលដ្ឋានក្រុងព្រៃវែង ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារ​ចល័ត ក៏ដូច​ជាក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ដូចខាងក្រោម៖

ទី១. ត្រូវមានភាពម្ចាស់ការទទួលខុសត្រូវ រៀបចំផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព ត្រូវក្តាប់ឱ្យបាននូវកម្មវិធីនយោបាយរបស់គណបក្ស និងរាល់គោលការណ៍ សេចក្តីសម្រេច ដោយ​ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងទៅតាមភូមិសាស្ត្រ មានទិសដៅ ផែនការ វិធានការរៀបចំ​យុទ្ធសាស្ត្រធ្វើសកម្មភាពរបស់ខ្លួន ឱ្យបានល្អប្រសើរ។

ទី២. សូមឱ្យសមាជិក សមាជិកាទាំងអស់ បង្កើនការផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធ​ផល​នា​នារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ឱ្យបាន​ជ្រាប និងចូលរួមអនុវត្តកម្មវិធីនយោបាយទាំងនោះ។

ទី៣. សូមបង្កើនកា​រជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និងសហគ​មន៍នៅ​ក្នុងមូលដ្ឋានភូមិនីមួយៗ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ស្តាប់នូវកង្វល់ ក៏ដូចជាសំណើ សំណូ​មពរ ​និងបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតប​តម្រូវការរ​បស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទី៤. ចំពោះមុខ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ​នេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ គឺជាតួអង្គដ៏សំ​ខាន់ក្នុងការរួម​ចំណែកធ្វើឱ្យគ​ណបក្សប្រជាជនកម្ពុជា កាន់តែទទួលបានជ័យជម្នះថែមទៀត។ ដូច្នេះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងថវិកា គឺជារឿងចាំបាច់មិនអាចខ្វះបាន។

ទី៥. សូមឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង មិនថាក្រុម​កា​រងា​រថ្នាក់ជាតិចុះជួយ ឬក្រុមការងារថ្នាក់មូលដ្ឋានទេ ព្រោះថាការងារជាក្រុម បើបែកបាក់សា​មគ្គីភាពហើយ មិនត្រឹមតែការងារមិនអាចទៅមុខបាននោះទេ ពេលខ្លះវាធ្វើឱ្យយើ​ងមើលមុខគ្នាមិន​ចំថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ នៃសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែ​ង រួមមាន ៖ លោក សៅ ឌីណា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិឯករាម លោក ប៉ែត​ ចាន់រដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិស្វាយសុខោ លោក នីន តារារតន៍ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិកំពង់អាទង់ លោក គង់ សារិទ្ធិ ប្រធានក្រុមកា​រងារគណប​ក្សចុះមូលដ្ឋានភូមិជើងទឹក “ក” និងលោក កែវ អ៊ន់ ជាប្រធានក្រុមការ​ងារគណ​បក្សចុះមូលដ្ឋានភូមិជើងទឹក “ខ”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !