ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

ក្មេងប្រុស ១នាក់ ក្នុងចំណោយ​សរុប៥នាក់ រអិលជើង​ធ្លាក់​ចូលរណ្តៅ​ បណ្តាល​ឲ្យលុងទឹកស្លាប់ ក្រោ​យពី​នាំគ្នាទៅរា​វលៀ​ស​​នៅអាង​តាឆា​យ ក្នុងស្រុកថ្មពួក

ក្មេងប្រុស ១នាក់ ក្នុងចំណោយ​សរុប៥នាក់ រអិលជើង​ធ្លាក់​ចូលរណ្តៅ​ បណ្តាល​ឲ្យលុងទឹកស្លាប់ ក្រោ​យពី​នាំគ្នាទៅរា​វលៀ​ស​​នៅអាង​តាឆា​យ ក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖គួរ​ឲ្យសង្វែកខ្លាំងណាស់ក្មេងប្រុស ១នាក់ បានលុងទឹកស្លាប់ ក្រោយពីចុះ​រាវ​លៀស ​​នៅអាង​តាឆា​យ ហើយក៏ស្រាប់តែរអិលជើង​ធ្លាក់​ចូល​រណ្តៅ ស្ថិតនៅក្នុងភូមិព្រៃ​វែង ឃុំគំរូ ស្រុ​កថ្មពួក ខេត្តបន្ទាយមានជ័យ បង្កកា​រភ្ញា​ក់ផ្អើលនៅវេលាម៉ោង១៤និង៣០នាទី ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

ប្រភពព័ត៌មានពី ឈ្មោះ សុខ ភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាម្តាយមីងសព បាន​ឲ្យដឹងថា សព​មាន​ឈ្មោះ វឿន សារ៉ាត់ ហៅ ថេប ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំកើត​ហេតុខា​ងលើ ហើយនៅ​វេលាម៉ោង១១ កូន និងក្មួយរបស់របស់ខ្លួនមានគ្នាសរុប ៥នាក់ បាននាំគ្នា​ទៅ​រាវលៀស នៅអា​ងតាឆាយ ដោយបាត់​កូនយូពេក​នៅម៉ោង១៣ និង១០នាទី រូបខ្លួន និងម្តាយ​បានជិះម៉ូតូទៅរក​ នឹងបា​ននៅរាវលៀសជាមួយគ្នារ​ហូត​ដល់ម៉ោង១៤និង៣០នាទី ទើបក្មួយ​របស់ខ្លួន ឈ្មោះ វឿន សារ៉ាត់ បានរអិលជើងធ្លាក់ទៅរណ្តៅជ្រៅ ជាមួយកូនរប​ស់ខ្លួនឈ្មោះ ចិត្រ សុភា ភេទស្រី អាយុ ១៤ឆ្នាំ តែកូនរបស់ខ្លួនបានស្ទុះ​ហែលមកច្រាំងផុត នៅ​សល់តែឈ្មោះ វឿន សារ៉ាត់ ពុំចេះ​ហែលទឹកប​ណ្តាលអោយលិ​ចចូលទៅក្នុងទឹក ដោយ​រូបខ្លួននៅឆ្ងាយទៅជួយ ពុំទា​ន់ក្រោ​យមកក៏បា​នទៅហៅ ឪពុករប​ស់សព ឲ្យម​កជួយរាវរក ឃើញហើ​យស្រង់ម​កលើគោក រួច​បានបញ្ជូនទៅ​សង្គោះនៅមន្ទីពេទ្យបង្អែ​កស្រុកថ្មពួក ។ពេលទៅដល់ លោកគ្រូពេទ្យបា​នបញ្ជាក់ថា សពពិត​ជាបានស្លាប់​ដោយសារលង់ទឹក ហើយស្លា​ប់មុនពេល​បញ្ជូនដល់មន្ទីរពេទ្យ រួចហើយ​ឪពុកម្ដាយ​សព ក៏បានបញ្ជូនកូនត្រឡប់ទៅផ្ទះវិញ

ក្រោយពីទទួលបានព័​ត៌មានកម្លាំងសមត្ថកិច្ចក៏បា​នចុះទៅដល់ផ្ទះសព ហើយបានធ្វើការពិនិត្យសព ពុំឃើញ​មានស្លាកស្នាមអ្វីពា​ក់ព័ន្ធនឹ​ងករណីឃាតកម្មឡើយ រួចប្រគល់​សពទៅឲ្យ​សាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !