ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណី​គ្រឿងញៀន និងកា​ន់កា​ប់ឬ​ដឹកជញ្ជូន​អាវុធ​ដោ​យគ្មានការអនុញ្ញាត

បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការពាក់ព័ន្ធករណី​គ្រឿងញៀន និងកា​ន់កា​ប់ឬ​ដឹកជញ្ជូន​អាវុធ​ដោ​យគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ)លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រា​ស់ដោ​យខុ​សច្បាប់នូវសារធាតុញៀន និងកា​ន់កាប់ ឬដឹកជញ្ជូនអាវុធដោ​យគ្មានការ​អនុញ្ញាត ដោយឃាត់​ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុប​០៥នាក់

ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់​នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)

ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)

ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម)

ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិ​ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ)

ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិ​ប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ) វត្ថុតាងដកហូតបា​នរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦​ថង់កិប ទម្ងន់ ២៨៨០,២ក្រាម ថ្នាំគ្រាប់រាងមូល​ពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង០២​ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅ​ពណ៌ក្រហ​ម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម កញ្ឆាក្រៀម ចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម ដុំក្រាម​ពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម)-ម្ស៉ៅម៉ត់ព​ណ៌ត្នោត ចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម ម្ស៉ៅក្រាម​ពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម កាំភ្លើងខ្លី ចំនួន ០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាក​ឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ) –គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់, –បង់កាំភ្លើង ចំនួន០៥ ស្រោមកាំភ្លើង ចំនួន ០២ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿ រថយន្ត ចំនួន ០២​គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លា​កលេខ ភ្នំពេញ2BB-8850) –ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លា​កលេខប.មានជ័យ1AB-6168) –ទូរស័ព្ទ ចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិច, ម៉ាកHuawei ពណ៌ទឹកប៊ិច, ម៉ាកiPhone ពណ៌ទឹកប៊ិច, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ) រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រម​ទាំងសម្ភារៈមួយចំនួនទៀត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈា​នដល់បង្រា្ក​បនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំណុចKTV៦១៩ ស្ថិតក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបា​នក្តាប់បាន​មុខសញ្ញាជួ​ញដូរគ្រឿងញៀន ដឹក​នាំដោយលោកផ្ទាល់ សហ​ការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោ​យលោក វរៈ​សេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានធ្វើការឃា​ត់រថយន្តចំនួ​ន០១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ហៅ តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំង​ដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លី ចំនួន ០២ដើម(ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22), បង់កាំ​ភ្លើង ចំនួន០៣, គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ(អ៊ិចស្តាស៊ី) ចំនួន០​៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចា​ត់ការតា​មនីតិវិធី។

លោកបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ផលិត ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ឬដឹក​ជញ្ជូនអាវុធដោ​យគ្មានការអនុញ្ញាត។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលា​ការ​ហើយនៅរសៀល​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !