ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

កងរាជឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

កងរាជឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជឣាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំកម្លាំងចុះបង្ក្រាបក​រណីជួញដូរ​និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន​នៅចំណុចផ្សារឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង​បានមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោ​ង២០និង០០​នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក​បានដឹក​នាំកម្លាំងចំនួន០៤​នាក់ រថយន្តស៊ឺរ៉ែន០១គ្រឿង ធ្វើការចុះ​ល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិ​សាស្ត្រក្រុង​ប៉ោយប៉ែត​ដូច​សព្វមួយដង រហូតដល់​វេលាម៉ោង២២និង០០នាទី ពេលល្បាតដល់ចំណុចខាងលើ​បានប្រទះ​ឃើញយុវជនចំនួន០២នាក់ គួរឱ្យសង្ស័យ ទើបកម្លាំង​ហៅមកសួរនាំហើ​យធ្វើការឆែកឆេ​រលើខ្លួនប្រា​ណរ​កឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាបព​ណ៌សថ្លា ចំនួន១៧កូនថង់កិប ទម្ងន់៥,៦១ក្រាម គ្រឿងញៀនប្រ​ភេទថ្នាំគ្រាប់ រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន១៧គ្រាប់ ទម្ងន់ ១,៧៤ក្រាម និងសម្ភារ:សម្រាប់​វេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋាន​កងរាជឣាវុធហត្ថក្រុង​ដើម្បីសួរនាំតាម​នីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា​ ជនសង្ស័យមានឈ្មេាះ ខៀវ សារ៉ាត់ ភេទប្រុស ឣាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត និងឈ្មេាះ វ៉ាន់ សុភ័ក្រ្ដ ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំ​ង០២នាក់ ក្រោយពីកម្លាំង​ជំនាញមូលដ្ឋានកងរាជឣាវុធហ​ត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា ពួកគេពិតជា​បា​នទិញគ្រឿងញៀនមក​លក់ផង និងប្រើប្រាស់ខ្លួនឯងផង។ដោយផ្អែក​លើចម្លើយសា​រភាពនិងមា​នវត្ថុតាងជា​ក់ស្ដែង និងតាមការធ្វើតេស្ដទឹកនោមរកសារធាតុញៀន ជនសង្ស័យទាំង០២នាក់ ត្រូវបា​នកម្លាំងជំនាញកសាងសំណុំរឿ​ងបញ្ជូនមកបញ្ជាការដ្ឋានកងរាជ​ឣាវុធហត្ថខេត្តចា​ត់ការបន្តតាមនី​តិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំងគ្រឿង​ញៀន​បានឱ្យដឹងថា ក្រោយពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្ត ពិនិត្យ​លើសំ​ណុំរឿង និងវត្ថុតាង ឃើញថា ជនសង្ស័យទាំង០២នាក់ ពិតជាពា​ក់ព័ន្ធករណីជួញដូរនិង​ប្រើបា្រស់ដោយ​ខុសច្បាប់នូវសារធាតុញៀនពិ​តប្រាកដមែន។បច្ចុប្បន្ន ជនង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូន​ទៅតុលាការហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤​នេះ ដើម្បីចាត់ការតាមនិតិវីធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !