ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យអនុវត្តគម្រោង​តម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះ​ស្រា​យបញ្ហាទឹកលិចភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យអនុវត្តគម្រោង​តម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីដោះ​ស្រា​យបញ្ហាទឹកលិចភ្នំពេញ

(ភ្នំពេញ)៖ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើ​កទិសដៅ​ការងារឆ្នាំ២០​២៤ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១០ ខែ​មេ​សា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងធនធានទឹក និង ឧតុនិយម បន្តកិច្ចស​ហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីលទ្ធភា​ពថវិកា​សម្រាប់​ការកសាង និង ការជួសជុលថែទាំ សំណង់ការងារទឹក និងជាមួយដៃគូអភិវឌ្ឍ និង ស្ថាប័នផ្តល់ជំនួ​យនានា ដើម្បីកៀរគរថវិកា សម្រាប់គាំទ្រដល់​ការគ្រប់គ្រង, ការអភិរក្ស និង ការអភិវឌ្ឍធ​នធានទឹក​នៅកម្ពុជា

ក្នុងនោះសម្តេចធិបតីបានស្នើឲ្យក្រសួងធនធានទឹក និង ឧតុនិយម ត្រូវបន្តពង្រីកសក្តានុ​ពលប្រភព​ផ្គត់ផ្គង់ទឹក តាមរយៈការកសាងទំនប់អាងស្តុកទឹក និង ប្រព័ន្ធចែកចាយទឹកប្រកបដោយគុណភាព និងជឿទុកចិត្តបាន ដោយផ្អែកលើ​ការសិក្សាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដើម្បីធានា​បាននូវកា​រផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដល់ការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និង សម្រាប់បម្រើឱ្យផ​លិតកម្ម​លើគ្រប់វិស័យ ក៏ដូចជា​ជួយដល់​ការកាត់បន្ថយគ្រោះ​ទឹកជំនន់ និង គ្រោះរាំងស្ងួត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានស​ម្រេចឱ្យអនុវត្តគម្រោងតម្លៃប្រមាណ ៣០០​លានដុល្លារ ដើម្បីដោះ​ស្រាយបញ្ហាទឹកលិចភ្នំពេញសម្តេ​ចធិបតី ហ៊ុន ម៉ាណែត បានមាន​ប្រសាស​ន៍ទៀតថា តាមការព្រមា​នជាមុនរបស់អង្គការស​ហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ, ចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ ២០២៧ សីតុណ្ហភា​ពនៅលើភពផែនដីនឹង ឡើង​ក្តៅខ្លាំងបំ​ផុតដែលពុំធ្លាប់​ជួបប្រទះ​ពីមុនមក ដែល​ជាលទ្ធផល​នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino), ដែលការណ៍នេះ នឹងអាចធ្វើឱ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួ​តចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែ​លកន្លែងខ្លះមានភ្លៀងច្រើនពេក និង កន្លែងខ្លះ​កាន់តែរាំង​ស្ងួតខ្លាំងជាដើម

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !