ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ
0

ពិធីបុណ្យឆ្លង​សមិទ្ធិផលនានា​ក្នុងវត្តជ័យឧត្តម ស្រុកភ្នំស្រុក

ពិធីបុណ្យឆ្លង​សមិទ្ធិផលនានា​ក្នុងវត្តជ័យឧត្តម ស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ព្រះវិហារលាបថ្នាំជួ​សជុលថ្មី ព្រម​ទាំងសមិទ្ធផលនានា ផ្សេងៗទៀត ក្នុងវត្តជ័​យឧត្ត​ម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធី​បុណ្យសម្ពោធ​ឆ្លងក្រោម​អ​ធិ​បតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបា​លខេត្ត ពេលព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤

តាមរបាយការណ៍របស់អភិបាលរងស្រុកភ្នំស្រុក​បានឲ្យដឹងថា វត្ដជ័យឧត្ដម​នេះត្រូវបានក​សាង​ឡើង​តាំង​តែពីឆ្នាំ១៨០៩ មកម្ល៉េះ ដែល​មានផ្ទៃដីសរុបចំនួន ៤០១៩៣ ម៉ែត្រក្រឡា ហើយរាល់​ស​មិទ្ធផលថ្មីៗ ដែលបានកកើតឡើង ក៏ដូចជាការលាបថ្នាំព្រះវិ​ហារថ្មីនេះ ត្រូវបានចំណាយថ​វិកាអ​ស់ចំនួ​ន៣៥០០០ដុល្លារសហរដ្ឋអាមេរិក​ហើយរាល់ថវិកា ដែលបានមកគឺ​ជាសទ្ធាជ្រះថ្លារ​បស់ប្រ​ជាពុទ្ធប​រិស័ទជិតឆ្ងាយរួមជាមួយសប្បុរសជន ក្នុងនិងក្រៅប្រទេស។

ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបា​នមានប្រសាសន៍ថ្លែងនូវអំ​ណរគុណចំពោះ​ប្រជាពុទ្ធបរិស័​ទសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាកម្លាំង ផ្ដើមកសាងនូវស​មិទ្ធផលក្នុងវត្តជ័​យឧត្ដមនេះ បានយ៉ាងល្អ សម្រាប់ព្រះសង្ឃប្រើប្រាស់ ក៏ដូចជាផ្តល់​ឲ្យប្រជាពលរដ្ឋ​យើង ទីកន្លែងដើម្បីគោរពបូជា​ដល់ព្រះពុទ្ធសាសនា

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា យើងទាំងអស់គ្នាបា​នជួបជុំធ្វើបុ​ណ្យទាន​ក្នុងឱកាស​នេះទើបកើត​ចេញពីម្លប់នៃសន្តិភាព ក្រោមការដឹក​នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អគ្គនាយក អតីតនា​យករដ្ឋមន្ត្រីនិងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា​ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តក៏សូមឧទ្ទិសឲ្យមហាកុសល អានិសង្ឃ ដែលកើតឡើងដោ​យសទ្ធា ជ្រះថ្លា និងនាំមកនូវ​សិរីសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរ ឲ្យបាននូវពុទ្ធពរប្រាំប្រការ គឺអាយុវណ្ណៈ សុខៈនិងពលៈសមតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ចុងក្រោយគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយស ប្រគេនដល់ព្រះសង្ឃ អស់លោក លោកស្រី ផ្តល់នូវប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន ព្រមទាំងបានធ្វើការចែកជូន សារុងបង់ថវិកា ដល់តាជីយា​យជី ប្រជាពលរដ្ឋចូលរួមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ។ក្នុងនោះឯក​ឧត្តមលោកជំ​ទាវក៏បានប្រគេន ថវិកាចំនួន២​លានរៀល សម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !