ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

ឯកឧត្តម កែ កឹមយ៉ាន បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមា​នជ័យ​​(គម្រោងកូរ៉េ)

ឯកឧត្តម កែ កឹមយ៉ាន បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមា​នជ័យ​​(គម្រោងកូរ៉េ)

(បន្ទាយមានជ័យ) វឌ្ឍនៈភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេ​ត្តបន្ទាយមា​នជ័យចំនួន៣ស្រុក ក្រុង ត្រូវបានឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌ​លខេត្តបន្ទាយមានជ័​យ និងជា​ឧត្តមប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ អមដំណើរដោយឯកឧត្តម ខេង ស៊ុម អ្នកតំ​ណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមា​នជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេ​ខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកា​ល័យអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធន​ធានទឹក និងឧ​តុនិយម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រម​ទាំងអាជ្ញាធរមូលដ្ឋាន និងកង​កម្លាំងគ្រប់លំ​ដាប់ថ្នាក់ បាន​អញ្ជើញ​ចុះពិនិត្យ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័​ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាកថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖

អាងទឹកកន្សែង ស្ថិតក្នុងឃុំ សឹង្ហ ស្រុកអូរជ្រៅ

ភ្លឺទំនប់អាងប្រវែង ៧,១២០គម

ផ្ទៃអាងមានទំហំ៨៣០ហិតា

បរិមាណទឹក ២២ ៨០០ ០០០ម៣

លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិតា

លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិតា

អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ភ្លឺទំនប់អាង ប្រវែង ៦,២៣គម

ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា

បរិមាណទឹក ៧ ៩០០ ០០០ម៣

លទ្ធភាពស្រោចស្រពស្រូវវស្សា ២៦០០ហិតា

លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា

អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ

ភ្លឺទំនប់អាងប្រវែង ៧,០១គម

ផ្ទៃអាងមានទំហំ ៣៤០ហិតា

បរិមាណទឹក ៦ ៩០០ ០០០ម៣

លទ្ធភាពស្រោចស្រោពស្រូវវស្សា ២៥៧០ហិតា

លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា

លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយ​មានជ័យបានមា​នប្រសាស​ន៍បន្តបញ្ជាក់​ថា៖ ទំនប់អាងទឹកដែលមានសរុបប្រវែងសរុប ២០,៣៦គ.ម និងស្តារប្រឡាយមេ៦ខ្សែ មានប្រវែង​សរុប ៨៧,៦០គ.ម ក្នុងនោះមានចាក់បេតុងប្រវែង៤០,១៦០គម និងសាងសង់សំណង់​សិល្បៈការ​ចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ ឭនៃគម្រោងទាំងមូល។

បន្ទាប់ពីការចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្ររួចម​កឯកឧត្តមគណៈ​ប្រតិភូបានអញ្ជើញ​បន្តចុះពិនិត្យការរៀប​ចំតុបតែងវត្តដុក​អារញ្ញ ដើម្បីត្រៀមទទួលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជា​តិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ខាង​មុខនេះ​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !