ថ្ងៃ អាទិត្យ ទី 16​ ខែ មិនា ឆ្នាំ 2025
ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

រាជរដ្ឋាភិ​បាលកម្ពុជា និងថៃ លើក​លែ​ងតម្លៃសេវាកា​រអនុញ្ញាតចេ​ញ-ចូល របស់ព​លករក​ម្ពុជា​ក្នុងអំឡុងពេ​ល​ពិធីបុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិ

រាជរដ្ឋាភិ​បាលកម្ពុជា និងថៃ លើក​លែ​ងតម្លៃសេវាកា​រអនុញ្ញាតចេ​ញ-ចូល របស់ព​លករក​ម្ពុជា​ក្នុងអំឡុងពេ​ល​ពិធីបុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុុុំ រាត្រី អភិបាលនៃគ​ណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹ​កថ្ងៃទី​០១ ខែមេ​សា ឆ្នាំ២​០២៤ បានដឹកនាំមន្ត្រី​នៃរដ្ឋបាលខេត្ត ក្រុង ​និងអាជ្ញាធរមូលដ្ឋាន សហការ​ជាមួយ​នឹងមន្ទីរការ​ងារ នគរបាល​អន្តោប្រវេសន៍ ដែ​លដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយ​ប៉ុស្តិ៍ន​គរបាលអន្តោប្រវេសន៍ច្រកទ្វារអ​ន្តរជាតិប៉ោ​យប៉ែត ចុះសម្រប​សម្រួលដ​ល់ការធ្វើ​ដំណើ​ររបស់​ពលករកម្ពុជា​ ដែលចេញ​ពីប្រទេសថៃ ដើម្បីចូលរួមពិធី​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ​នាពេល​ខា​ងមុខនេះ

ក្នុងដំណើរ​ចុះត្រួតពិ​និត្យនេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើកា​រសម្រប​សម្រួលជាមួយ​អាជ្ញាធរ​ខាងភាគីថៃ ក្រោយ​ពីទទួលបានព័ត៌មានថា ពលរដ្ឋខ្មែ​រយើង​បានចេញ​មកច្រើន អាជ្ញាធរ​ថៃបំពេញបែបបទមិ​នទាន់​ធ្វើឲ្យមា​នការកកស្ទះ​នៅច្រកទ្វារខ្លងលឹក ឈម​នឹ​ងច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត តែទោះយ៉ា​ងណាក្តីអាជ្ញាធ​រទាំងពីរភាគី សហការគ្នាល្អ កំពុង​តែខិត​ខំស្វែងរក​ដំណោះស្រាយ ដើម្បីពន្លឿន​ឲ្យលឿនជា​ងនេះ

ដោយឡែកសម្រាប់ខា​ងកម្ពុជាយើងវិញ ការបំពេញបែបបទ​មានការងា​យស្រួល​គ្រាន់តែ​មន្ត្រីអ​ន្តោប្រ​វេស​ន៍ថតរូប​ភ្ជាប់ជាមួ​យនឹងប័ណ្ណព្រំដែ​នជា​កា​រស្រេច គ្មានកា​រកកស្ទះនោះឡើយ ទន្ទឹម​នោះអាជ្ញាធ​រក៏បានធ្វើការចែកស្បៀង​អាហារ​មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអ​នុស្សាវរីយ៍​ជាក្រម៉ា ១ក្នុង​ម្នាក់ផងដែរ

ពាក់ព័ន្ធការចេញចូលកា​រលើក​លែងតម្លៃសេវាកា​រអនុញ្ញាតចេញចូលនេះ បើតាមសេ​ចក្តីដូនដំណឹ​ងរបស់ក្រសួ​ងការងារនិងបណ្ដុះប​ណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឆ្លើយ​ត​បតាមសំណូមពររ​បស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាច​ក្រកម្ពុជា ក្នុង​ដំណើរទស្សនកិច្ចជាផ្លូវការកា​លពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅព្រះរាជា​ណាច​ក្រថៃឡង់ដ៍ ដើម្បីជួយស​ម្រួលដល់ការវិលត្រ​ឡប់មក​ស្រុកកំណើត​របស់ពលករ​កម្ពុជា ក្នុងអំឡុង​ពេលចូលឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខ រាជរដ្ឋាភិ​បាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកា​សរបស់​ក្រសួងមហា​ផ្ទៃថៃ ចុះថ្ងៃទី២៨ ខែមីនា បានអ​នុញ្ញាតលើកលែង​តម្លៃសេវាអនុញ្ញាតចេញចូល (Re-Entry Permit)ស​ម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញចូលប្រ​ទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៤។

ការលើ​កលែងតម្លៃសេវា​នេះគឺសម្រាប់​ពលករកម្ពុជា ដែលមានលិ​ខិតឆ្លងដែន​/លិខិតធ្វើ​ដំណើររបស់​ពលករកម្ពុជា​ទៅ​ធ្វើកា​រនៅ​បរទេស និ​ង​មាន​ទិដ្ឋកា​រការងារ ដែលមាន​សុពលភា​ពក្រោយថ្ងៃទី​១៥ ខែឧ​សភា ឆ្នាំ២០២៤ រួមទាំ​ងកូន​មានអា​យុក្រោម ១៨ឆ្នាំ ដែលទទួ​លបានកា​រវា​យត្រា ប្រភេទអ្នកក្នុង​បន្ទុក និង​អនុញ្ញា​តឲ្យស្នាក់នៅ​ក្នុងប្រទេសថៃ មានសុពល​ភាពក្រោ​យពីថ្ងៃទី១​៥ ខែឧស​ភា ឆ្នាំ២០២៤

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !