ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

ជនមានពិការ​ភាពនិងជ​នរងគ្រោះ​ដោយសារគ្រោះធម្មជាតិ​ចំនួន៥៤០គ្រួសារ នៅស្រុក​សា​លាក្រៅ ទទួល​បានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ជនមានពិការ​ភាពនិងជ​នរងគ្រោះ​ដោយសារគ្រោះធម្មជាតិ​ចំនួន៥៤០គ្រួសារ នៅស្រុក​សា​លាក្រៅ ទទួល​បានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

(ប៉ៃលិន)នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល និងគណៈអភិ​បាល​ខេត្តប៉ៃ​លិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសា​រគ្រោះធម្មជាតិ ចំនួន ៥៤០ គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើ​កឡើងថា៖ ការចែកអំណោ​យរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេ​លនេះគឺដើម្បីចូលរួមចំណែក ដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន អោយ​កាន់តែល្អ​ថែមទៀត បើទោះបីជាអំណោយទាំងនេះ មិន បានបំពេញតា​មតំរូវការរបស់​បងប្អូនក៍ពិត​មែន​តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោក យាយ អ៊ុពូមីង និងបងប្អូ​នទាំងអស់​ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឱ្យបានកាន់ ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេស​ត្រូវយល់ដឹងពី​បច្ចេកទេសក្នុង​ការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លោកជំទាវភិបា​លខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិ​នបណ្តោយ​អោយពលរដ្ឋណាម្នាក់ដាច់បាយ ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេ​សរា​ជដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ «យុទ្ធសាស្ត្រប​ញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិ​ទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូល​ដ្ឋាន គ្រឹះ ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹ​ងអ​ភិបា​លកិច្ច និងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយ និងកំណែ​ទម្រង់ជា​ច្រើនផ្សេងទៀត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបាន ស្រីមុំ ក៍បានមានប្រសាសន៍ ផ្តាំដល់បងប្អូនប្រជា​ពល​រដ្ឋ ទាំងអស់ ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំង និងមា​នភ្លៀងកក់ខែខ្លះៗ ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ហើយបើមានកើ​តបញ្ហាអ្វីកើត​ឡើងក្នុងមូលដ្ឋាន ត្រូវរាយ​ការណ៍ទៅមេឃុំ/មេភូមិ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោ​យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលាដោយឡែក អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយ​យើងនៅ ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !