ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ
0

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់បុគ្គលិក​សុខាភិ​បាល ត្រូវប្រកាន់ខ្ជាប់នូវ ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្ដល់នូវ​ទឹកចិត្ដ អាណិត​ស្រលាញ់អ្នកជម្ងឺ ដែល​ជាអ្នកមក​ទទួល និង​ប្រើ​ប្រាស់សេ​វានៅមន្ទីរពេទ្យ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់បុគ្គលិក​សុខាភិ​បាល ត្រូវប្រកាន់ខ្ជាប់នូវ ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្ដល់នូវ​ទឹកចិត្ដ អាណិត​ស្រលាញ់អ្នកជម្ងឺ ដែល​ជាអ្នកមក​ទទួល និង​ប្រើ​ប្រាស់សេ​វានៅមន្ទីរពេទ្យ

ខេត្តស្វាយរៀង៖មណ្ឌលសុខភាពបាសាក់ថ្មី ស្ថិតក្នុងឃុំបា​សាក់ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​នេះ​ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្តស្វាយរៀង

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូន​ចំពោះថ្នាក់​ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និង​ការគិតគូរអំពី​សុខទុក្ខប្រជា​ពលរដ្ឋ

ក្នុងនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បា​នសម្តែង​នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនវិស័យសុខាភិបាលខេត្ត ស្វាយរៀង ជាក់ស្តែងវត្តមានរបស់ មណ្ឌលសុខភាព បាសាក់​ថ្មីនេះ គឺពិតជាបា​នចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើ​កកម្ពស់សុខុមាល ភាពប្រ​ជាពល​រដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាលក្រោម ចក្ខុវិស័យដ៏​វែងឆ្ងាយរបស់ សម្ដេច​តេជោ ហ៊ុន សែន និងក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រមទាំងក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជាច្រើន នាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើ​រឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា

ថ្លែងក្នុឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិក សុខាភិបាលត្រូវ បុគ្គ​លិកពេទ្យដែលកំពុង​ធ្វើ​ប្រតិបត្ដិការ ​ផ្ដល់​សេវា​លើការសង្គ្រោះ និងពិនិត្យ ព្យាបាល​ជម្ងឺជូន​ប្រជាជន សូមប្រកាន់ខ្ជាប់នូវ ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត​ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក​ទទួល និង​ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅ​គ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច រប​ស់ខ្លួនដោ​យស្មារតីទទួលខុសត្រូវខ្ពស់ផ្ដល់សេ​វាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកក​ម្ពស់ប្រ​សិទ្ធភាពនៃការកា​រ​ពា​រសុខភាព និងព្យាបាលឱ្យកា​ន់តែប្រសើឡើង

សូមបុគ្គលិក​ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ​ និងចូលរួមថែរ​រក្សា អនាម័យ​ទាំង​សម្ភារៈបរិក្ខាពេទ្យ និងទីធ្លា ពេទ្យទាំង​មូល​​ជាប្រចាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !